商务部举办SETFO系统培训 规范担保交易流程










发布时间2026/08/01 16:01
详情描述
2026年7月30日周四上午,柬埔寨商务部与德崇初创中心(Techo Startup Center)在暹粒吴哥奇迹度假酒店联合举办培训会,主题围绕《担保交易法》及担保交易通知登记系统(SETFO)的应用。商务部国务秘书本·萨拉穆尼主持会议,来自50家机构的银行、小额信贷机构、典当行、律师事务所及公证处代表参加。
此次培训旨在提升相关从业者对2007年《担保交易法》的理解,并规范SETFO系统的操作流程。培训内容涵盖担保交易法律概况、动产担保类型、担保协议中的权利与义务、担保权的完善与优先权规则、担保权的执行,以及SETFO 2.0系统的功能应用与实操演示。此外,会议还就担保交易法律框架的完善进行了讨论。
📋 简要摘要 ▸
商务部与德崇初创中心在暹粒举办培训,旨在提升金融机构对担保交易系统(SETFO)的理解与应用。
📋 完整原文 ▸
(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរ មីរ៉ាខល រីសត និងស្ប៉ា ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)” ដោយមានសិក្ខាកាមចូលរួមមកពីគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ការិយាល័យមេធាវី និងមន្ទីរសាការី ជាច្រើនរូប មកពីស្ថាប័នចំនួន ៥០។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) និងការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) តាមរយៈគេហទំព័រ https://setfo.moc.gov.kh ។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្ម និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញលើប្រធានបទដូចខាងក្រោម៖
១. ទិដ្ឋភាពទូទៅនៃច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា
២. ប្រភេទនៃទ្រព្យធានា (ជាចលនទ្រព្យ)
៣. សិទ្ធិ កាតព្វកិច្ច និងកិច្ចព្រមព្រៀងប្រាតិភោគ
៤. ការធ្វើសុក្រឹតកម្មសិទ្ធិប្រាតិភោគ និងវិធានកំណត់អាទិភាព
៥. ការអនុវត្តសិទ្ធិប្រាតិភោគ
៦. ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0)
៧. ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មុខងារសំខាន់ៗក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) និង
៨. កិច្ចពិភាក្សាលើការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)