暹粒省政府致洪玛奈首相的新年贺词

暹粒省政府致洪玛奈首相的新年贺词
类型OTHER
地点暹粒省
发布时间2026/04/13 09:18

联系方式

Telegramhttps://t.me/***
网站https://siemreap.gov.kh/
📋 完整原文 ▸
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបផ្ញេីសារលិខិតជូនពរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០គ.ស.២០២៦។ ស្ថិតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង លោក ទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាទឹកដីអង្គរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាម ប្រោស ព្រំ ប្រសិទ្ធពរជ័យ សព្ទ សារធុការពរ ជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🌎 [Website](https://siemreap.gov.kh/) 🗳 [Facebook](https://www.facebook.com/SiemReap.provincial?mibextid=LQQJ4d)  📱 [YouTube](https://youtube.com/@siemreapprovincialadminist1910?si=SfhhraJ4pQHfqrIL) 📱 [TELEGRAM Channel ](https://t.me/siemreapcando) 🚀 [TELEGRAM HotLine](https://t.me/+XSGZnTUNmB9lMzdl) 📱 [Siem Reap Smart City Data Platform](https://data.siemreap.gov.kh/)