西哈努克省基层战略规划草案
| 子分类 | 汇率行情 |
|---|---|
| 发布时间 | 2026-04-04 10:04 |
详情描述
关于西哈努克省及沿海地区的基础设施建设、物流、港口开发、农业发展及民生改善的战略规划,旨在促进当地经济增长与社会福利。
联系方式
未提供
📄 完整原文 ▶ 查看原文 →
សេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ជាការរំលីងនូវគោលនយោបាយអាទិភាព និងវិធានគន្លឺះរបស់រាជរដ្ឋាភិបាល គឺទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា ហើយវានឹងក្លាយជាផែនការយុទ្ធសាស្រ្តគម្រូសម្រាប់យកទៅអនុវត្តនៅខេត្តតំបន់ឆ្នេរផ្សេងទៀត។ ការចុះមូលដ្ឋាន គឺយើងត្រូវជួយលើកកម្ពស់ជីវភាពអ្នកមូលដ្ឋាន គិតគូរលើអ្វីដែលមានស្រាប់បង្កើតដង្ហើមសេដ្ឋកិច្ចឱ្យគាត់ និងពង្រឹងភាពជាកម្មាភិបាលរបស់មន្ត្រីរាជការយើង ហើយការចុះមូលដ្ឋាននៅតំបន់ឆ្នេរនេះទៀតសោត គួរផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ឡូជិស្ទីក កំពង់ផែអន្តរជាតិពហុបំណង ការអភិវឌ្ឍន៍ផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ដូចជា ផ្លូវ ចំណតឡាន បន្ទប់ទឹកជាដើម ការចិញ្ចឹមសត្វ ការដាំដុះដំណាំបន្លែបង្កាដែលឆ្លើយតបតម្រូវការចាំបាច់ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ យើងត្រូវផ្តោតលើវិស័យអប់រំ និងសុខាភិបាល ដូចជាការរៀបចំសាលារៀនឱ្យជាសាលារៀនកម្ពុជា បណ្តុះធនធានមនុស្ស និងរៀបចំលំហសាធារណៈ បង្កលក្ខណៈអោយមនុស្សហាត់ប្រាណ ទទួលទានអាហារគ្រប់គ្រាន់ និងមានជីវជាតិ និងអប់រំផ្សព្វផ្សាយបញ្ចៀសពួកគាត់ពីការទទួលទានអាហារភេសជ្ជៈដែលបង្កជាជំងឺទូទៅ និងជំងឺរ៉ាំរ៉ៃដែលជាការខាតបង់របស់ជាតិ និងប្រជាជន។ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រចុះមូលដ្ឋានខេត្តព្រះសីហនុ ៣ មេសា ២០២៦ #យុទ្ធសាស្ត្របញ្ចកោណ #អាទិភាពគន្លឹះ #ការរៀបចំដែនដី #នគរូបនីយកម្ម #ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកែលម្អសាលារៀន #ការរៀបចំផែសហគមន៍ #ការដាំដំណាំ #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់ជីវភាពប្រជាជន #ការរៀបចំមាតុភូមិកម្ពុជា #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ #MLMUPC ** **[**Join MLMUPC News**](https://t.me/MLMUPCofCambodia)** **🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)** **🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)** **🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH 🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)