交通违规当事人致歉与反思
| 子分类 | 综合资讯 |
| 发布时间 | 2025-04-24 23:14 |
详情描述
一名三轮车驾驶员因违规转弯引发纠纷后公开致歉,承认未遵守优先通行权,并承诺未来将更加谨慎驾驶。
ចំពោះករណីប្អូនកង់បីបត់កាត់រថយន្ត
តាមរយៈផេក Traffic Cambodia ប្អូនប្រុសសុំទោសបងប្អូនមហាជនចំពោះកំហុសឆ្គងដែលប្អូនបានប្រព្រឹត្តដោយអចេតនា ទាំងការបំពានគំនូសសញ្ញា និងមិនគោរពសិទ្ធិអាទិភាពអ្នកបើកបរលើផ្លូវត្រង់ ក៏ដោយសារតែមុនពេលដែលប្អូនបត់ គឺមិនឃើញរថយន្តទេ រថយន្តបត់ស្តាំពីផ្លូវម្ខាងដែលប្អូនមិនបានចាប់អារម្មណ៍មើលព្រោះប្រុងប្រយ័ត្នមើលអ្នកបើកបរមកពីក្រោយតាមកញ្ចក់មើលក្រោយ ទើបប្រសព្វជាមួយរថយន្តកើតចេញជាការជជែករកខុសត្រូវដូចក្នុងវីដេអូ ។ ប្រសិនបើប្អូនបានឃើញរថយន្តពីដំបូង ប្អូនក៏មិនហ៊ានបត់ដែរ តែទោះជាយ៉ាងណាប្អូនទទួលស្គាល់កំហុស ហើយចងចាំទុកជាបទពិសោធន៍ក្នុងការបើកបរទៅថ្ងៃក្រោយប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ប្អូនប្រុសសូមអរគុណចំពោះការរិះគន់ក្នុងន័យស្ថាបនា ។
Traffic Cambodia សូមអំពាវនាវបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ព្យាយាមគោរពច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់ល្អ បើកបរមានការអធ្យាស្រ័យខ្ពស់ចំពោះគ្នា ព្រោះយើងសុទ្ធតែជាជនរួមជាតិ ចាញ់ឈ្នះគ្នាក៏មិនចំណេញទៅណាដែរ ។