磅湛省开展公益活动向渔民及教师发放物资
分类民生
事件时间2026-09-20
地点磅湛省
来源洪玛尼官方频道
发布时间2026/09/24 07:56
详情描述
2026年9月20日,磅湛省举行公益物资发放活动,向当地渔民及教师发放生活物资包。此次活动由磅湛省副省长萨西塔代表省长翁占达主持,物资由高苏丁县伊玛目兼县议员李穆萨发起并出资筹备,总金额为4,075,000瑞尔。
本次活动共发放82份生活物资包。其中,高苏丁乡的50户渔民在当地领取了物资;另有32份物资在玛哈肯乡渡口发放,受助对象包括20户渔民及12名教师。
同期,磅湛省还开展了多项民生工作。省长翁占达率队前往波礼楚县三隆乡,实地考察了位于班迭特迈村的太阳能抽水灌溉项目。同时,库乡相关人员组织民众为前线部队募捐;在磅乡,当地政府协助贫困家庭完成新居落成,该房屋由柬荷桥梁组织援建,并获得乡政府及户主提供的2,000,000瑞尔配套资金。此外,库乡政府及青年代表还向一名在磅湛省医院接受阑尾手术后处于康复期的僧侣捐赠了200,000瑞尔善款。
📋 简要摘要 ▸
磅湛省政府代表向当地渔民及教师发放82份生活物资包,旨在改善民生。
📋 完整原文 ▸
ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពជូនសកម្មភាពប្រចាំថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖
👉 ស.ស.យ.ក. ឃុំកោះសូទិនចូលរួមក្នុងពិធីចែកគ្រឿងឧបភោគបរិភោគ ដល់បងប្អូនខ្មែរឥស្លាមរស់នៅតាមដងទន្លេ ក្រោមអធិបតីភាពឯកឧត្តម សា ស៊ីថា អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាមក្នុងកម្មវិធីចែកអំណោយកញ្ចប់អាហារ ចំនួន ៨២ កញ្ចប់ក្នុងនោះមាន÷ ប្រជានេសាទប្រកបមុខរបរនេសាទនៅតាមទន្លេមេគង្គ ៧០គ្រួសារ និងគ្រូបង្រៀនចំនួន ១២នាក់ ដែលផ្ដួចផ្ដើមរៀបចំពិធី និងចំណាយថវិកាផ្ទាល់របស់លោក លី មូសា គណ:អ៊ីម៉ាំស្រុកកោះសូទិន និងជាសមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន ។
អំណោយដែលបានរៀបចំមាន÷
១-សម្រាប់ប្រជានេសាទក្នុងឃុំកោះសូទិន ចំនួន ៥០ គ្រួសារ (ចែកនៅត្រង់ចំណុចចុងកោះសូទិន)
២-សម្រាប់ឃុំព្រែកតានង់(ចែកនៅត្រង់ចំណុច កំពង់ចម្លងឃុំមហាខ្ញូង) សរុប ៣២ គ្រួសារ ក្នុងនោះ÷
-ប្រជានេសាទ ២០ គ្រួសារ
-គ្រូបង្រៀន ១២ នាក់
សរុបថវិកាទាំងអស់ចំនួន ៤,០៧៥,០០០ រៀល។
👉លោកស្រី ប៊ុន ម៉ៃកា ប្រធាន ស.ស.យ.ក. ឃុំសំរោងបានដឹកនាំសមាជិក ស.ស.យ.ក. ឃុំ ចូលរួមជាមួយរដ្ឋបាលឃុំសំរោង អមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម លោកអភិបាលនៃគណ:អភិបាលស្រុក និង ប្រតិភូអមដំណើរ ចុះពិនិត្យមេីលគម្រោងប្រើប្រាស់សូឡាដើម្បីបូមទឹកនៅប្រឡាយស្ថានីយ៍ ហ៊ុនសែនទី១៥ នៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
👉លោក អេង ណាង សមាជិក ស.ស.យ.ក.ឃុំគរបានចូលរួមជាមួយ លោកអនុភូមិ និងគណៈកម្មការបុណ្យភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញទៅរៃអង្គាសបច្ច័យតាមសទ្ធាជ្រះថ្លាពីប្រជាពលរដ្ឋដើម្បីយកទៅឧបត្ថម្ភកងទ័ពជួរមុខ។
👉ស.ស.យ.ក. ឃុំពង្រចូលរួមក្នុងពិធីប្រគល់ និងសូត្រមន្តឡើងគេហដ្ឋានថ្មី ០១ខ្នង ជូនលោក ស៊ីន ឆៃហ៊ាង និងប្រពន្ធឈ្មោះ សាន់ អូន ជាគ្រួសារក្រីក្រ នៅភូមិព្រែករំដេងលិច ឃុំពង្រ និងជាផ្ទះជំនួយរបស់អង្គការស្ពានកម្ពុជា-ហូឡង់ ថវិកាបដិភាគរបស់រដ្ឋបាលឃុំ(ថវិកាសេវាសង្គម) ព្រមទាំងម្ចាស់ផ្ទះ តាមលក្ខខណ្ឌរបស់អង្គការចំនួន ២,០០០,០០០ រៀល ក្រោមអធិបតីភាព លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន។
👉ស.ស.យ.ក.ឃុំបានចូលរួមជាមួយលោកមេឃុំគរ លោកមេភូមិ បាននាំយកបច្ច័យលោកមេឃុំនិងយុវជន ស.ស.យ.ក.សរុបចំនួន ២០០,០០០រៀលប្រគេនព្រះតេជព្រះគុណវឿន ថារិទ្ធព្រះជន្ម ១៨ឆ្នាំបច្ចុប្បន្នគង់នៅវត្តជោតនារាម(គរ)អាពាធវះកាត់ខ្នែងពោះវៀននៅមន្ទីរពេទ្យ ខេត្តកំពង់ចាម និមន្តចេញពីមន្ទីរពេទ្យគង់នៅផ្ទះញោមភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ។