贝迪学校回应校车坠塘 5名学生遇难 车辆系外包

贝迪学校回应校车坠塘 5名学生遇难 车辆系外包
贝迪学校回应校车坠塘 5名学生遇难 车辆系外包
1/2
分类社会
事件时间2026-11-10
地点干拉省克萨干丹县
来源热闻24小时
发布时间2026/11/10 14:19

详情描述

11月10日上午,干拉省克萨干丹县波列塔马乡发生一起严重交通事故,一辆载有26名学生的接送车为避让横穿道路的摩托车,向右打方向过度冲入水塘,造成贝迪国际学校5名女学生死亡。校方管理层代表李成公开表示哀悼与震惊,同时澄清涉事车辆并非贝迪学校自有校车,而是校外承包、兼载学生与普通乘客的营运车辆。
📋 完整原文 ▸
លោក លី ឆេង សោកស្ដាយ ស្លា/ប់សិស្ស៥នាក់ ដោយសាររថយន្តបើកធ្លាក់ចូលស្រះទឹក នៅព្រែកតាមាក់ និងបញ្ជាក់ថា មិនមែនរថយន្តរបស់ប៊ែលធីនោះទេ! លោក លី ឆេង គណៈគ្រប់គ្រងបុគ្គលិកនៃសាលាប៊ែលធី អន្តរជាតិ បានសម្ដែងនូវការសោកស្ដាយនិងក្ដីរន្ធត់ ចំពោះសិស្សប៊ែលធីស្រី សាខាព្រែកតាមាក់ចំនួន៥នាក់បានស្លា/ប់ក្នុងចំណោមសិស្សប្រុស-ស្រីចំនួន២៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកសិសិស្សបើកធ្លាក់ចូលស្រះទឹក កាលពីព្រឹកមិញ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី ឆេង បានឱ្យដឹងថា «តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធីគ្រុប ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំចំពោះមរណភាពរបស់សិស្សប៊ែលធីចំនួន៥នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក)»។ ជាមួយគ្នានេះ លោក លី ឆេង បានបញ្ជាក់ថា រថយន្តដឹកសិស្សធ្លាក់ស្រះទឹកខាងលើ មិនមែនជារថយន្តរបស់សាលាប៊ែលធីនោះទេ តែជារថយន្តស៊ីឈ្នួលដឹកសិស្ស និងប្រជាពលរដ្ឋទូទៅ៕