海地警方强攻马尔蒂桑黑帮区 5年来首次清剿

分类国际
事件时间2026-11-19
地点海地太子港马尔蒂桑
来源柬埔寨国家电视台
发布时间2026/11/20 13:36
详情描述
海地武装力量对首都太子港西郊马尔蒂桑地区发起大规模清剿行动,该区域被强势黑帮长期控制,是连接首都与西部、南部的重要通道。警方称这是五年来首次针对该黑帮据点的重大行动,目标不仅是驱离,还要阻止其回流。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ប៉ូលីសហៃទីបញ្ចេញរូបភាពពីប្រយុទ្ធគ្នាដ៏ខ្លាំងក្លាទៅលើជំរកក្រុមឧក្រិដ្ឋជនដ៏គឃ្លើន ដែលបានបង្ករភាពអាណាធិបតេយ្យយ៉ាងរ៉ាំរ៉ៃក្នុងប្រទេសជិត៥មកនេះ
កងកម្លាំងប្រដាប់អាវុធនៅប្រទេសហៃទី បានបើកប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លាមួយ ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល ដែលបានកាន់កាប់តំបន់ក្នុងច្រកផ្លូវដ៏សំខាន់អស់រយៈពេលជាយូរមកហើយក្នុងប្រទេសនេះ។ ច្រកផ្លូវនេះគឺជាផ្លូវតភ្ជាប់រដ្ឋធានីនៃប្រទេស ទៅកាន់តំបន់ភាគខាងលិច និងភាគខាងត្បូង។ នេះគឺជាប្រតិបត្តិការដ៏សំខាន់លើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ចាប់តាំងពីក្រុមឧក្រិដ្ឋជនដ៏ឃោរឃៅបានចូលកាន់កាប់តំបន់ Martissant ដែលស្ថិតនៅភាគខាងលិចនៃរដ្ឋធានី Port-au-Prince (ព័រអូប្រាំង)។ ប៉ូលិសជាតិហៃទីបានបង្ហោះរូបភាពវីដេអូមួយនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា យ៉ាងហោចណាស់មានសមាជិកក្រុមឧក្រិដ្ឋជនចំនួន ៣៤ នាក់ ត្រូវសម្លាប់នៅក្នុងតំបន់ Martissant អំឡុងពេលនៃការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ការប្រយុទ្ធនេះពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសដែលសហការជាមួយក្រុមហ៊ុនសន្តិសុខឯកជនមួយដែលមានឈ្មោះថា Vectus Global ដែលបង្កើតឡើងដោយលោក Erik Prince អតីតសមាជិកអង្គភាព Navy SEAL របស់សហរដ្ឋអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Blackwater។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងនិងមានការប្រើប្រាស់ដ្រូនបំផ្ទុះនៅក្នុងតំបន់នោះដែរ។ ខណៈដែលការប្រយុទ្ធគ្នានៅ Martissant នៅតែបន្ត កងកម្លាំងបង្ក្រាបក្រុមឧក្រិដ្ឋជនដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានសម្រេចសមិទ្ធផលថ្មីៗប្រឆាំងនឹងក្រុមទាំងនេះផងដែរ ក្នុងគោលបំណងមិនត្រឹមតែបណ្តេញពួកគេចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទប់ស្កាត់មិនឱ្យពួកគេត្រឡប់មកវិញថែមទៀតផង។ កងកម្លាំងនេះបានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រតិបត្តិការនានាកំពុងឈា