茶胶省新任教师选岗完成 优秀毕业生优先分配

茶胶省新任教师选岗完成 优秀毕业生优先分配
分类教育
事件时间2026-10-05
地点茶胶省
来源公共职能信息
发布时间2026/10/05 11:34

详情描述

2026年10月5日上午,柬埔寨教育部举行2025年教育系统招聘工作,针对初级教育阶段教师进行岗位分配。此次选岗遵循公平竞争原则,依据候选人的考试成绩排名,高分毕业生享有优先选择工作地点的权利。 在本次选岗中,成绩排名第一的候选人陈江恩(Chan Cheang-oun)拥有首选权。她最终选择前往茶胶省道胶市(Daun Keo)若卡克劳分区(Roka Krao)的特拉姆小学(Tram Primary School)任教。陈江恩表示,该校不仅距离其住所较近,方便通勤,同时也是她儿时就读的母校。 此次招聘及选岗机制由柬埔寨公共职能部与教育部共同实施。该机制通过建立候选人储备名单,并为未立即获得岗位的候选人提供教育培训,确保人才资源得到有效利用。陈江恩在选岗现场表示,该系统在岗位分配及工作流程安排上体现了透明度与公正性,为候选人提供了明确的职业发展路径。
📋 简要摘要 ▸
2025年教育系统招聘中,高分毕业生优先选岗。优秀候选人陈江恩选择前往茶胶省道胶市的特拉姆小学任教,体现了政府对人才选拔的公平性。
📋 完整原文 ▸
ត្រឡប់មកទីកំណើតដោយមោទនភាព ... ពីកុមារីសាលាត្រាំ ទៅជាអ្នកអប់រំជំនាន់ថ្មី **នៅសាលាបឋមសិក្សាត្រាំ** កញ្ញា ចាន់ ជាងអូន បេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ដាច់គេ និងជាម្ចាស់ជ័យលាភីអាទិភាពទី១ ដែលមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងបំពេញការងារមុនគេបង្អស់ នៅក្នុងដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ ដោយគ្មានការស្ទាក់ស្ទើរ សំឡេងដ៏មុតមាំតែបង្កប់ដោយភាពរំភើបញាប់ញ័ររបស់នាងបានបន្លឺឡើងជ្រើសរើសយក «សាលាបឋមសិក្សាត្រាំ» ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទីតាំងនេះ មិនមែនត្រឹមតែជាកន្លែងធ្វើការ និងជិតផ្ទះរបស់នាងនោះទេ តែវាគឺជាសាលាអនុស្សាវរីយ៍ ដែលនាងធ្លាប់ជារាប់អាន និងរៀនសូត្រតាំងពីនៅជាកុមារីតូចមួយរូប។ ថ្ងៃនេះ កុមារីម្នាក់នោះ បានត្រឡប់មកវិញហើយ ក្នុងឋានៈជាគ្រូបង្រៀន។ កញ្ញា ចាន់ ជាងអូន បានរៀបរាប់ទាំងស្នាមញញឹមថា "នាងខ្ញុំមានក្តីរំភើប និងសប្បាយរីករាយខ្លាំង ដែលទទួលបានឱកាសក្នុងការជ្រើសរើសកន្លែងបំពេញការងារជាគ្រូបង្រៀនមុនគេបង្អស់ សម្រាប់ការចាប់ប៉ុស្តិ៍នាព្រឹកនេះ។ នាងខ្ញុំបានសម្រេចចិត្តជ្រើសរើសយកសាលាបឋមសិក្សាត្រាំ ស្ថិតនៅក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មូលហេតុចម្បង ដែលនាងខ្ញុំជ្រើសរើសទីតាំងនេះ ដោយសារតែនាងខ្ញុំរស់នៅសង្កាត់រកាក្រៅ ដែលមានទីតាំងស្ថិតនៅកៀកនឹងសាលារៀននេះផ្ទាល់ ងាយស្រួលក្នុងការធ្វើដំណើរ ហើយក៏ជាសាលារៀន ដែលនាងខ្ញុំធ្លាប់បានសិក្សាតាំងពីតូចផងដែរ។" នៅពីក្រោយឈុតឆាកដ៏រំជួលចិត្តនេះ គឺជារលកនៃភាពជោគជ័យដ៏ធំបំផុតមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ជាពិសេសគឺ ការប្រែក្លាយប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យទៅជាប្រព័ន្ធមួយដែលផ្អែកលើ គុណាធិបតេយ្យយ៉ាងពិតប្រាកដ ព្រមទាំងការបង្កើតយន្តការរក្សាបញ្ជីបម្រុងដ៏វៃឆ្លាត។ កញ្ញាបានបន្ថែមទាំងក្ដីរីករាយចំពោះយន្តការរបស់ក្រសួងថា "នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានបើកឱ្យមានការជ្រើសរើសកន្លែងការងារ សម្រាប់បេក្ខជនបម្រុងនេះឡើង។ យន្តការរក្សាបញ្ជីបម្រុង និងការផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាលគរុកោសល្យ គឺល្អមែនទែន។ សម្រាប់បេក្ខជន ទោះបីជាមិនទាន់ទទួលបានប៉ុស្តិ៍ការងារភ្លាមៗ ក៏យើងមានឱកាសបានរៀនសូត្រ ទទួលបានចំណេះដឹង និងសញ្ញាបត្រពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ក្នុងអាជីព ដោយមិនបាត់បង់ឱកាសចោលនោះទេ។" កញ្ញា ជាងអូន ដែលធ្លាប់ជាយុវតីម្នាក់មិនសូវខ្វាយខ្វល់ពីរឿងប្រឡងចូលរដ្ឋ បានប្រែក្លាយជាសាក្សីរស់នៃយុត្តិធម៌នេះ។ នាងបានរៀបរាប់ទាំងស្នាមញញឹម និងកែវភ្នែកពោរពេញដោយជំនឿចិត្តថា "និយាយស្មោះត្រង់ទៅ កន្លងមកនាងខ្ញុំមិនសូវស្គាល់ពីក្រសួងមុខងារសាធារណៈនោះទេ។ ប៉ុន្តែចាប់តាំងពីបានចូលរួមការប្រឡងប្រជែង រហូតមកដល់ដំណើរការចាប់ប៉ុស្តិ៍នាព្រឹកនេះ នាងខ្ញុំសង្កេតឃើញថា ការរៀបចំទីតាំង បរិបទការងារ និងប្រព័ន្ធការងារ គឺមានភាពហ្មត់ចត់ គ្រប់ជ្រុងជ្រោយខ្លាំងណាស់។ ការរៀបចំដ៏ច្បាស់លាស់បែបនេះ ធ្វើឱ្យនាងខ្ញុំ ក៏ដូចជាបេក្ខជនទាំងអស់ មានអារម្មណ៍កក់ក្ដៅ និងជឿជាក់យ៉ាងមុតមាំថា យើងពិតជាទទួលបានភាពយុត្តិធម៌ សមធម៌ និងតម្លាភាពពិតប្រាកដពីស្ថាប័នរដ្ឋ។" យន្តការថ្មីនៃការរក្សាបញ្ជីបម្រុង និងការផ្តល់ឱកាសបណ្តុះបណ្តាលគរុកោសល្យ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំបានរួមគ្នាអនុវត្ត គឺជានិមិត្តរូបនៃការមិនបោះបង់ធនធានមនុស្ស។ កញ្ញាបានបញ្ជាក់បន្ថែមទាំងក្ដីរំភើបថា "យន្តការនេះគឺល្អអស្ចារ្យមែនទែន។ សម្រាប់បេក្ខជន ទោះបីមិនទាន់បានប៉ុស្តិ៍ការងារភ្លាមៗ ក៏ក្តីសង្ឃឹមមិនបានស្លាប់ដែរ។ យើងនៅតែមានឱកាសរៀនសូត្រ ទទួលបានចំណេះដឹង និងសញ្ញាបត្រពិតប្រាកដ ដើម្បីយកទៅប្រើប្រាស់ក្នុងអាជីព ដោយមិនបាត់បង់ឱកាសចោលឡើយ។" ជាមួយនឹងកិច្ចព្រមព្រៀងការងារថ្មីនៅក្នុងដៃ អតីតបុគ្គលិកវិស័យឯកជនរូបនេះ មិនបានដើរចូលសាលាបឋមសិក្សាត្រាំក្នុងនាមត្រឹមជាមន្ត្រីរដ្ឋ (គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ)នោះទេ នាងដើរចូលក្នុងនាមជាអ្នកកែប្រែជោគវាសនាជាតិ។ នាងបានទម្លាក់ពាក្យប្តេជ្ញាចិត្តយ៉ាងធ្ងន់ និងមុតស្រួចថា​"សម្រាប់នាងខ្ញុំដែលធ្លាប់បំពេញការងារនៅក្នុងវិស័យឯកជនកន្លងមក នាងខ្ញុំយល់ច្បាស់ថា ការរីកចម្រើនទៅមុខរបស់ក្មេងៗតូចៗ គឺអាស្រ័យលើគ្រូបង្រៀន។ ដូច្នេះ នាងខ្ញុំប្ដេជ្ញាចិត្តថា នឹងមិនដើរតួត្រឹមតែជាគ្រូបង្រៀនឱ្យតែបានៗ ឬទៅតែសំបកក្រៅនោះឡើយ ពោលគឺនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់រាល់ចំណេះដឹង និងគរុកោសល្យ ដើម្បីអប់រំសិស្សានុសិស្សឱ្យដើរទាន់សម័យកាល ព្រមទាំងយកមកអនុវត្តឱ្យស្របទៅនឹងការងារជាក់ស្តែង។" រឿងរ៉ាវរបស់កញ្ញា ចាន់ ជាងអូន មិនមែនត្រឹមតែជាជ័យជម្នះរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាគឺជាជ័យជម្នះនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាថ្មី តាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលកំពុងដើរលើគន្លងត្រឹមត្រូវ ក្នុងការផ្តល់តម្លៃពិតប្រាកដដល់សមត្ថភាព និងកសាងនូវធនធានមនុស្សដើម្បីអនាគតជាតិយ៉ាងពិតប្រាកដ។