马德望洪灾波及14县88乡 洪玛奈亲赴灾区送粮










分类社会民生
事件时间2026-10-30
地点马德望
来源CN123
发布时间2026/10/30 14:26
详情描述
马德望省降雨洪水已影响14个县区、共88个乡镇,对农业、民居和基础设施造成严重破坏。10月30日上午,洪玛奈总理赴该省走访慰问,向10,700户受灾家庭发放稻种与食品包,并感谢省行政当局及相关机构参与紧急转移与救援。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង បានបង្កផលប៉ះពាល់ដល់ក្រុង ស្រុកចំនួន ១៤ ស្មើនឹង ៨៨ ឃុំ សង្កាត់ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ខេត្តបាត់ដំបង ព្រឹកថ្ងៃសុក្រ ទី៣០ តុលា ២០២៦