西港妇女协会向85名流浪人员捐赠爱心物资

分类社会公益
事件时间2026-05-30
地点西港
来源柬埔寨国家电视台
发布时间2026/06/01 11:22
详情描述
2026年5月30日,西哈努克市妇女和平与发展协会副主席春达丽(Chhun Dary)带领协会成员,前往西哈努克省社会福利、退伍军人及青年改造局下属的临时安置中心,向该中心收容的流浪人员及精神障碍者捐赠了一批爱心物资。
此次捐赠的物资包括米饭、虾、红毛丹、饮用水及各类零食。春达丽表示,这些物资由协会成员及社会爱心人士共同筹集,旨在支持西哈努克省政府的慈善工作,改善弱势群体的生活条件。协会计划未来继续开展针对流浪人员、孤儿及无依无靠老人的帮扶活动。
西哈努克省社会福利、退伍军人及青年改造局局长萨索帕(Sam Saphea)对协会及爱心人士的捐赠表示感谢。据统计,该临时安置中心目前共收容85名流浪人员,其中包括21名女性以及14名儿童(含7名女童)。
📋 简要摘要 ▸
西港妇女协会于5月30日向西港社会福利中心捐赠了食品、水果及饮用水,旨在帮助85名流浪人员及精神障碍者,改善其生活条件。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ នាំអំណោយ និងអាហារ ឧបត្ថម្ភដល់ជនអនាថា ៨៥នាក់ នៅមណ្ឌលបណ្តោះអាសន្ន
ខេត្តព្រះសីហនុ៖ លោកស្រី ឈុន ដារី អភិបាលរងក្រុងជាអនុអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសមាជិកសមាគម នាំយកអាហារ ភេសជ្ជៈ ផ្លែឈើ និងនំចំណី ទៅឧបត្ថម្ភដល់ជនអនាថា និងជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្ន នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ។
លោកស្រី ឈុន ដារី បានឱ្យដឹងថា អំណោយទាំងនេះជាការចូលរួមរបស់សមាជិក សមាជិកា និងសប្បុរសជននានា ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើការងារមនុស្សធម៌ និងការជួយសម្រាលជីវភាពរស់នៅរបស់ជនងាយរង គ្រោះ។ អំណោយដែលបាននាំយកមករួម មាន បាយ បង្គាស្រុះ ផ្លែសាវម៉ាវ ទឹកសុទ្ធ និងនំចំណីផ្សេងៗទៀត។
លោកស្រីបានបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាគម ដែលបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍សង្គម។ ជាមួយគ្នានេះ សមាគមនឹងបន្តពង្រីកសកម្មភាពមនុស្សធម៌បន្ថែមទៀត សម្រាប់ជនអនាថា កុមារកំព្រា និងចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រុងព្រះសីហនុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបាននាំយកគ្រឿងឧបភោគបរិភោគមកចែកជូនដល់ជនអនាថា ដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្ន។
លោកបានឱ្យដឹងថា បច្ចុប្បន្ន មណ្ឌលបណ្តោះអាសន្ននេះកំពុងទទួលថែទាំជនអនាថាចំនួន ៨៥នាក់ ក្នុងនោះស្ត្រី ២១នាក់ និងកុមារ ១៤នាក់ (ស្រី ៧នាក់)។ មណ្ឌលមានទីតាំងស្ថិតនៅ