金边隆边区一按摩店因欺诈游客被查封 老板在逃





来源柬埔寨旅游部
发布时间2026/04/26 20:07
详情描述
2026年4月26日上午,柬埔寨旅游部联合金边市旅游局及隆边区政府,针对一起日本游客投诉案件展开联合执法行动。
此前,一对日本籍夫妇在金边旅游期间,前往隆边区遮蒙尼分区(Chey Chumneas)一家未挂招牌的按摩店消费,随后向有关部门投诉该店存在违规行为。
经相关部门调查核实,该对日本夫妇在店内损失的金额为20,000日元,折合美元约为125美元,并非此前网络流传的2,000美元。
目前,涉事按摩店已被勒令暂时关闭。店主在案发后逃离现场,警方正在全力追捕,后续将依法对其进行处理。此次行动旨在保障国际游客安全,并对违反旅游业相关法律法规的经营者采取严厉打击措施。
📋 简要摘要 ▸
针对日本游客投诉,旅游部与金边市政府联合执法,查封了隆边区一家违规按摩店。经调查,游客被骗金额为125美元,非网传的2000美元。目前店主在逃,警方正全力追捕。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះចាត់ការ និងដោះស្រាយភ្លាមៗ ជូនភ្ញៀវទេសចរជប៉ុនដែលបានរាយការណ៍ពីភាពមិនប្រក្រតីរបស់ហាងម៉ាស្សាមួយកន្លែងនៅរាជធានីភ្នំពេញ
ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយគោរពប្រតិបត្តិតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការធានាផ្តល់នូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រួមជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យស្រាវជ្រាវពីបណ្តឹងរបស់ភ្ញៀវទេសចរជប៉ុនជាគូស្វាមីដែលបានអញ្ជើញមកកំសាន្តនៅរាជធានីភ្នំពេញ និងបានប្រើប្រាស់សេវាកម្មម៉ាស្សានៅហាងមួយកន្លែងពុំទាន់បានលើកផ្លាកឈ្មោះ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ តាមរយៈរបាយការណ៍ពីសមត្ថកិច្ច ភ្ញៀវទេសចរជប៉ុនទាំងពីរនាក់ប្តីប្រពន្ធ បានបាត់ថវិកាចំនួន២០,០០០យ៉េន ស្មើនឹង ១២៥ដុល្លារអាម៉េរិកតែប៉ុណ្ណោះ គឺពុំបានអស់ដល់២,០០០ដុល្លារអាម៉េរិក ដូចតាមព័ត៌មានបឋមដែលបានចុះផ្សាយកន្លងមកនោះទេ។
សូមជម្រាបជូនបន្ថែមថា តាមរយៈចំណាត់ការដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ហាងម៉ាស្សាខាងលើ ត្រូវបានបញ្ជាបិទជាបណ្តោះអាសន្ន ដោយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរកម្ចាស់អាជីវកម្មដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោសចំពោះមុខច្បាប់ និងជាគម្រូអំពីការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាសារដ៏មុតស្រួច និងជាក់ច្បាស់ៗ ថា "ក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរដែនដី នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើប្រតិបត្តិករទេសចរណ៍ណាដែលមិនបានបំពេញសេវាកម្មស្តង់ដារ ឬ ល្មើសនឹងច្បាប់ស្តីពីទេសចរណ៍ ព្រមទាំងច្បាប់ផ្សេងៗ ដែលមានជាធរមាន"។
The Ministry of Tourism and the Phnom Penh Capital Administration took immediate action to address the case of a Japanese tourist who reported irregularities at a massage shop in Phnom Penh
Following high-level directives from H.E. Huot Hak, Minister of Tourism; H.E. Khuong Sreng, Governor of Phnom Penh; and H.E. Lieutenant General Chuon Narin, Deputy National Police Chief and Phnom Penh Police Commissioner, and in line with the leadership guidance of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, on ensuring the safety and security of international tourists, on the morning of April 26, 2026, leaders from the Ministry of Tourism, together with the Phnom Penh Department of Tourism, in cooperation with the Daun Penh District Administration, conducted an on-site inspection and investigation into a complaint filed by a Japanese couple visiting Phnom Penh. The couple had used massage services at an unnamed shop located in Chey Chumneas Commune, Daun Penh District.
According to the authorities’ report, the Japanese couple lost a total of 20,000 yen (approximately USD 125), not USD 2,000 as initially reported in earlier information.
Furthermore, it is noted that, following decisive action by the Minister and the Governor of Phnom Penh, the massage shop in question has been ordered to temporarily close. Authorities are currently searching for the business owner, who has fled, in order to bring them to justice in accordance with the law. This case serves as an example of strengthening service quality and sends a clear and firm message that: The Ministry of Tourism, in cooperation with local authorities, will take strict measures against any tourism operators who fail to meet service standards or violate the Law on Tourism and other applicable regulations.
#Cambodia
#SolidaritySeason
#ministryoftourismcambodia
#huothak