磅湛省发生一起因情杀引发的枪击命案
分类社会治安
事件时间2026年4月7日中午
地点磅湛省斯昆市场
来源新柬埔寨日报
发布时间2026/04/07 15:02
详情描述
2026年4月7日中午,磅湛省斯昆市场发生一起枪击案,一名男子因嫉妒枪杀前妻后自杀身亡。
📋 完整原文 ▸
ផ្ដើមពីភ្លើងប្រចណ្ឌ! ឃាតកម្មបាញ់សម្លាប់អតីតប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅផ្សារស្គន់ ស្រុកជើងព្រៃ
នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនតាមក្រោយ។
បើតាមសេចក្ដីរាយការណ៍ជំហានដំបូង ខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធនឹងគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕