柬埔寨与新加坡深化劳工合作 重点聚焦建筑与AI技能培训



分类政策动态
事件时间2026-06-09
地点瑞士日内瓦
来源柬埔寨劳工部
发布时间2026/06/10 12:22
详情描述
2026年6月9日,柬埔寨劳工与职业培训部部长恒索在瑞士日内瓦出席第114届国际劳工大会期间,与新加坡人力部长陈诗龙举行双边会谈,旨在深化两国在劳工及职业培训领域的合作。
双方重点讨论了建筑、酒店及服务业的劳动力发展。恒索表示,柬埔寨致力于提升劳动力竞争力,希望在绿色技能、职业技术教育与培训(TVET)、人工智能知识及数字经济准备等方面加强合作。此外,柬方表达了借鉴新加坡“未来技能”(Skills Future)计划经验的意愿,以推动终身学习体系及职业资格认证框架的建设。
陈诗龙对柬方的合作意向表示欢迎,并指出新加坡愿意分享在数字技能、绿色技能及终身学习方面的实践经验,以支持柬埔寨提升劳动力素质。
此次会谈旨在通过加强劳工领域的战略伙伴关系,促进两国劳动力市场的韧性与可持续增长,并推动区域内的劳动力整合。未来,随着相关培训项目的落地,柬埔寨劳动力在AI及职业技能方面将获得更多提升,有助于在柬企业招聘到更高素质的本地员工。
📋 简要摘要 ▸
柬埔寨劳工部部长恒索与新加坡人力部长陈诗龙在日内瓦举行会谈,双方同意在建筑、酒店及服务业加强合作。重点涵盖绿色技能、AI知识、TVET职业培训及新加坡“未来技能”计划的经验借鉴,旨在提升柬埔寨劳动力竞争力。
📋 完整原文 ▸
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម
(ទីក្រុងហ្សឺណែវ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី នៅក្នុងអំឡុងពេលសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងប្រទេសកម្ពុជា និង សិង្ហបុរី ដោយឯកឧត្តមបានបង្ហាញការចំណាប់អារម្មណ៍លើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ព្រមទាំងការសិក្សាពេញមួយជីវិត ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត (Skills Future) ព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍិ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ ស៊ីឡេង បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធសិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត ការសិក្សាពេញមួយជីវិត ជំនាញឌីជីថល និងជំនាញបៃតង។ ភាគីសិង្ហបុរីបានបង្ហាញការបើកចំហក្នុងការពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការដែលអាចជួយឱ្យកម្ពុជាពង្រឹងភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម។
ភាគីទាំងពីរបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព ភាពធន់នៃកម្លាំងពលកម្ម និងសមាហរណកម្មអាស៊ាន៕
#MLVT #HENGSour