柬埔寨勋爵协会与韩国商会签署MoU 强化双边经贸合作










分类经济
事件时间2026-07-03 15:00
地点金边
来源柬埔寨勋爵协会
发布时间2026/07/05 12:03
详情描述
2026年7月3日下午15时,柬埔寨勋爵协会与韩国驻柬埔寨商会在金边香格里拉酒店签署谅解备忘录。柬埔寨勋爵协会董事会轮值副主席汉强(Han Khiang)代表协会主席李永法(Ly Yong Phat)出席并签署协议。韩国驻柬埔寨商会主席罗宾·金(Robin Kim)代表韩方签署。
出席仪式的还包括柬埔寨勋爵协会成员谢礼(Sear Rithy)、坤提达(Koun Thida)、康立(Kong Leap),以及多位来自柬埔寨与韩国的投资者、商界人士及相关机构代表。
此次签署的谅解备忘录旨在深化双方经贸合作,促进韩国企业在柬埔寨的投资与业务拓展。合作内容涵盖支持韩企入驻、推动优先产业合作、举办商业论坛及对接会、促进商业信息与经验交流,以及参与政策对话。双方将利用各自的资源与网络,共同推动两国经贸关系及可持续经济发展,为两国企业创造更多投资与合作机会。
📋 简要摘要 ▸
柬埔寨勋爵协会与韩国驻柬埔寨商会于7月3日在金边签署谅解备忘录,旨在促进韩企在柬投资、加强产业对接及政策对话,共同推动两国经贸关系及可持续经济发展。
📋 完整原文 ▸
**«អបអរសាទរពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា»**
នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំខែកក្កដា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា។
ក្នុងឱកាសនោះ អ្នកឧកញ៉ា សៀ ឫទ្ធី, អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា កង លាប បានអញ្ជើញចូលរួមអមដំណើរ ព្រមទាំងមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ដែលសុទ្ធសឹងជាវិនិយោគិន ធុរជន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធកម្ពុជា-សាធារណរដ្ឋកូរ៉េ មកពីវិស័យផ្សេងៗ ដើម្បីធ្វើជាសក្ខីភាពក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ លោក រ៉ូប៊ីន គីម ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានអញ្ជើញជាហត្ថលេខីតំណាងភាគីកូរ៉េ និងដឹកនាំគណៈប្រតិភូធុរជន ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ចូលរួមក្នុងកម្មវិធីផ្គូផ្គងទំនាក់ទំនងធុរកិច្ច (Business Networking) និងធ្វើជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគរបស់សហគ្រាសកូរ៉េនៅកម្ពុជា ជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឱកាសធុរកិច្ច ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់ធនធាន សក្តានុពល និងបណ្តាញទំនាក់ទំនងរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។
ជាមួយនេះផងដែរ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខ័ណ្ឌដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមាន ការគាំទ្រដល់ការចូលទីផ្សារ និងការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មអាទិភាព ការរៀបចំវេទិកាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងឱកាសវិនិយោគ ព្រមទាំងការសម្របសម្រួលលើគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ស្របតាមបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដើម្បីបង្កើតឱកាសថ្មីៗជូនដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។