实居省三隆通县开展入户发放党员证活动
分类政治
事件时间2026-08-22 08:00
地点实居省三隆通县
来源洪玛尼官方频道
发布时间2026/08/22 21:36
详情描述
2026年8月22日上午8时,柬埔寨司法部国务秘书、三隆通县工作组第一副组长兼克朗杰乡工作组组长纳·瑟基林,带领工作组前往实居省三隆通县克朗杰乡,开展入户发放柬埔寨人民党党员证活动。
此次活动覆盖克朗杰乡的5个村庄,分别为森波克里尔村、特诺村、克巴凯村、昂村及奥永村。克朗杰乡议会成员、各村村长及副村长,以及当地基层工作组成员共同参与了此次行程。
纳·瑟基林一行深入当地党员群众家中,逐户发放党员证并进行慰问。在走访过程中,纳·瑟基林转达了柬埔寨人民党高层领导的问候,并对当地民众长期以来支持该党在维护和平与推动地方发展方面的努力表示感谢。此次入户活动旨在加强基层组织联系,提升党员的归属感。当地党员群众对工作组亲自上门发放证件表示感谢。
📋 简要摘要 ▸
2026年8月22日,司法部国务秘书纳·瑟基林带队前往实居省三隆通县克朗杰乡,深入5个村庄入户发放柬埔寨人民党党员证,并慰问当地党员群众,加强基层组织联系。
📋 完整原文 ▸
នាថ្ងៃ សៅរ៍ ទី ២២ ខែ សីហា ឆ្នាំ ២០២៦ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីចែកកាតសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក-សមាជិកាគណបក្ស នៅក្នុងភូមិចំនួន៥ រួមមាន៖ ភូមិសំបុកក្រៀល, ភូមិត្នោត, ភូមិក្បាលគាយ, ភូមិអង្គ និងភូមិអកយំ។
ពិធីចុះចែកប័ណ្ណសម្គាល់សមាជិកនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំក្រាំងចេក ប្រធាន-អនុប្រធានភូមិ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានឃុំ-ភូមិជាច្រើនរូបផងដែរ។
ក្នុងសកម្មភាពដ៏ស្និតស្នាលនេះ ឯកឧត្តម និងក្រុមការងារ បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះនីមួយៗ ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែមានជំនឿទុកចិត្ត និងគាំទ្រយ៉ាងរឹងមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍភូមិឃុំឱ្យកាន់តែរីកចម្រើនជាលំដាប់។
ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សតាមខ្នងផ្ទះនីមួយៗ បានសម្តែងនូវក្តីរំភើបរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានក្រុមការងារ និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងប្រគល់កាតសម្គាល់សមាជិកដល់ដៃពួកគាត់ដោយផ្ទាល់។