柬埔寨打击网络犯罪委员会向近50国使节宣布,境内已彻底清理超

分类政策
地点金边
来源柬埔寨国家电视台
发布时间2026/08/28 10:52
详情描述
柬埔寨打击网络犯罪委员会秘书处在金边向近50个国家及国际组织的驻柬代表通报,目前柬埔寨境内已不存在网络诈骗中心。
柬埔寨负责特殊使命的国务部长兼打击网络犯罪委员会秘书处负责人蔡西纳里(Chhay Sinarith)表示,自2025年7月至2026年8月20日,柬埔寨执法部门对全国793处可疑地点进行了调查与核查。行动中,当局共查封了624处涉案窝点,累计清理超过700个相关场所,并逮捕了近3万名涉案嫌疑人,涉及39个国家。
在8月27日于柬埔寨外交与国际合作部举行的通报会上,官方强调,政府已通过严厉的法律手段惩处涉案人员、犯罪网络及相关公职人员,并建立了完善的网络法律框架。
柬埔寨计划于2026年9月主办国际会议,旨在呼吁全球范围内的政治协作,共同应对网络诈骗犯罪。
📋 简要摘要 ▸
柬埔寨打击网络犯罪委员会向近50国使节宣布,境内已彻底清理超700个网诈窝点,并已建立完善的网络法律框架。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ទីតាំងប្រព្រឹត្តបទល្មើសជាង៧០០ត្រូវបានបោសសម្អាត កម្ពុជាពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតទេ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលេខាធិការដ្ឋានគ.ប.ឆ.ប. បានលាតត្រដាងនៅចំពោះមុខតំណាងអង្គទូត និងអង្គការអន្តរជាតិជិត ៥០ ប្រចាំកម្ពុជា ថាបច្ចុប្បន្ននេះពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាត Online Scams ទ្រង់ទ្រាយធំបានទាំងស្រុង ការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងការបង្កើតក្របខ័ណ្ឌច្បាប់សាយប័រជាប្រព័ន្ធ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិនាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីទាមទារកិច្ចសហការ និងឆន្ទៈនយោបាយពិតប្រាកដកម្រិតសកលក្នុងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
រាជធានីភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យសរុប ៧៩៣ ទីតាំង ដោយក្នុងនោះបានឈានទៅបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ។
ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេសនិងអង្គការអន្តរជាតិប្រចាំកម្ពុជា ចំនួនប្រមាណ៥០នាក់ ដែលបានចូលរួមកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។