孙占托访韩推动经贸合作 促成韩企加大对柬投资

孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
孙占托访韩推动经贸合作 促成韩企加大对柬投资
1/10
分类经济
事件时间2026-06-18 15:00
地点韩国首尔
来源柬埔寨勋爵协会
发布时间2026/06/19 15:42

详情描述

2026年6月18日下午,柬埔寨副总理兼柬埔寨发展理事会(CDC)第一副主席孙占托率领高级代表团,在韩国首尔访问了韩国贸易投资振兴公社(KOTRA)总部,并与KOTRA总裁兼首席执行官姜京成(Kang Kyung Sung)举行会谈。柬埔寨勋爵协会代表团亦参与了此次活动。 孙占托在会谈中介绍了柬埔寨最新的投资机遇及政府为解决营商挑战所采取的机制。他感谢KOTRA驻金边办事处在促进双边经贸联系中发挥的桥梁作用,并建议KOTRA进一步加强合作,通过举办投资路演和商业匹配活动,吸引韩国高附加值企业赴柬投资。同时,双方探讨了利用柬韩自贸协定(CKFTA)、区域全面经济伙伴关系协定(RCEP)、双边投资促进与保护协定(BIT)及避免双重征税协定(DTA)等机制,深化两国经贸合作。 姜京成对柬埔寨的经济发展势头及新投资法下的营商环境表示认可,并承诺将与柬埔寨发展理事会及柬埔寨驻韩大使馆保持紧密合作,以提升双边贸易与商业关系。此外,双方还就造船工业领域的经验进行了交流,探讨该领域在柬埔寨未来水路运输发展中的潜力。 韩国贸易投资振兴公社(KOTRA)隶属于韩国产业通商资源部,自1962年成立以来,负责促进韩国企业的全球业务拓展及吸引外资。目前,KOTRA在全球86个国家设有131个办事处,其中驻柬埔寨办事处自1999年起开始运作。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国,与韩国贸易投资振兴公社(KOTRA)高层会晤。双方重点讨论了通过投资路演和商业匹配活动,吸引韩国高附加值企业赴柬投资,并充分利用CKFTA、RCEP等自贸协定优势,深化两国经贸关系。
📋 完整原文 ▸
«ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) ប្តេជ្ញាចិត្តក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគី» សេអ៊ូល៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងដំណើរបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ ក្នុងសាធារណរដ្ឋកូរ៉េថ្ងៃចុងក្រោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Kang Kyung Sung ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) នៅទីស្នាក់ការកណ្តាល KOTRA នាទីក្រុងសេអ៊ូល។ ក្នុងជំនួបនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តភាពថ្មីៗ របស់កម្ពុជា និងការដាក់ចេញនូវយន្តការយ៉ាងម៉ឺងម៉ាត់ផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សកម្មរបស់ការិយាល័យ KOTRA នៅភ្នំពេញ ក្នុងការធ្វើជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យ KOTRA បន្តសហការរៀបចំទស្សនកិច្ចវិនិយោគ (Investment Roadshows) និងកម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) ឱ្យបានកាន់តែច្រើន ដើម្បីនាំយកក្រុមហ៊ុនមហាយក្សកូរ៉េ ក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់មកបោះទុននៅកម្ពុជា និងការទាញយកអត្ថប្រយោជន៍ឱ្យអស់ពីលទ្ធភាព តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA, RCEP, កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារវិនិយោគ(BIT) និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា(DTA) រវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប លោកប្រធាន KOTRA បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងភាពទាក់ទាញនៃបរិយាកាសវិនិយោគ ជាមួយច្បាប់ស្តីពីវិនិយោគថ្មី របស់កម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ មុននឹងបញ្ចប់ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើឧត្តមានុវត្តន៍នៅក្នុងវិស័យឧស្សាហកម្មផលិតកប៉ាល់ ដែលសាធារណរដ្ឋកូរ៉េធ្លាប់ធ្វើបានប្រកបដោយភាពជោគជ័យ ខណៈពេលដែលវិស័យនេះជាវិស័យដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត សម្រាប់បម្រើដល់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) គឺជាស្ថាប័នជាតិ ដែលទទួលខុសត្រូវលើការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ស្ថិតនៅក្រោមឱវាទក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន នៃសាធារណរដ្ឋកូរ៉េ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២ KOTRA បានជួយគាំទ្រដល់ការពង្រីកអាជីវកម្មលំដាប់សកលរបស់ក្រុមហ៊ុនកូរ៉េ និងសម្របសម្រួលដល់ការទាក់ទាញការវិនិយោគពីបរទេសចូលទៅកាន់ប្រទេសកូរ៉េ។ ក្នុងនាមជាវេទិកាធុរកិច្ចសកលដ៏ធំបំផុតរបស់កូរ៉េ KOTRA មានការិយាល័យតំណាងនៅបរទេសចំនួន ១៣១ ការិយាល័យ នៅក្នុងប្រទេសចំនួន ៨៦ ដោយក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ១៩៩៩។