柬埔寨司法部协助员工办理社保卡 会员总数超380万







发布机构柬埔寨司法部
生效日期2026-09-07
适用范围司法部官员及员工
发布时间2026/09/08 07:47
政策详情
2026年9月7日,柬埔寨司法部协调劳工与职业培训部下属的国家社会保障基金局(NSSF)技术团队,为司法部内部人员开展社保卡办理及信息更新工作。此次服务对象涵盖司法部领导、公务员及合同制员工。
持有社保卡可为个人及家庭提供医疗保障,在遭遇疾病或意外时减轻个人经济负担。此外,该举措旨在推动社会保障体系的持续发展,通过自愿缴费机制落实全民健康覆盖,符合政府五角战略第一阶段的相关要求。
根据政策规定,受《公务员法》管辖的公职人员、退休公务员、退伍军人及其受抚养人,均可注册成为社保基金会员,以获取相应的社会保障支持。
截至2026年8月第四周,柬埔寨国家社会保障基金局的会员总数已达到3,873,323人。
📋 简要摘要 ▸
柬埔寨司法部于9月7日协助员工办理及更新社保卡,截至8月底,柬埔寨社保会员总数已达387万人。
📋 完整原文 ▸
ក្រសួងយុត្តិធម៌ បានសម្របសម្រួលឱ្យក្រុមការងារបច្ចេកទេសរបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើប័ណ្ណសមាជិក ប.ស.ស. ថ្មី និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌
====================
ភ្នំពេញ ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៦៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌ បានសម្របសម្រួលឱ្យក្រុមការងារបច្ចេកទេសរបស់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើប័ណ្ណសមាជិក ប.ស.ស. ថ្មី និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌។ ប័ណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ មន្រ្ដីសាធារណៈ ដែលស្ថិតក្រោមបទប្បញ្ញាត្តិច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល អតីត មន្រ្ដីរាជការ និងអតីតយុទ្ធជន ព្រមទាំងអ្នកដែលស្ថិតនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ក៏អាចចុះបញ្ជីក្លាយជាសមាជិក ប.ស.ស. ដើម្បីទទួលបាននូវកិច្ចគាំពារសង្គមផងដែរទាំងនេះបញ្ជាក់ឱ្យឃើញពីការរីកចម្រើនក្នុងប្រព័ន្ធសន្ដិសុខសង្គម មាន ភាពទូលំទូលាយ ដែលប្រជាជនយើងទន្ទឹងរង់ចាំជាយូរមកហើយ។ គិតត្រឹមសប្តាហ៌ទី៤ នៃខែសីហា ឆ្នាំ២០២៦ ប.ស.ស. មានសមាជិកសរុប ៣,៨៧៣,៣២៣ នាក់។