农业部推行国家单一窗口系统 简化农产品审批流程










发布机构农业部
生效日期2026-09-14
发布时间2026/09/14 15:35
政策详情
2026年9月14日,柬埔寨农林渔业部部长狄迪那主持召开国家单一窗口系统研讨会,旨在通过数字化手段优化农产品进出口审批流程,提升部门行政效率与服务质量。
该系统由农林渔业部与经济财政部下属的海关总署共同开发。通过推行数字化申请平台,旨在缩短审批时间并降低相关成本,确保业务流程符合法律法规要求。
系统应用的核心目标在于实现数据精准化与流程透明化,从而减少行政审批环节中的繁琐程序。农林渔业部表示,将持续提供相关信息支持,以便利申请人办理各类证件。
📋 简要摘要 ▸
农业部部长狄迪那主持国家单一窗口系统研讨会,旨在通过数字化手段优化农产品进出口审批流程,提升部门行政效率与服务质量。
📋 完整原文 ▸
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលេីការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
======================
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលេីការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រុមការងារក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលទទួលបានលទ្ធផលជោគជ័យនេះឡេីង ព្រមទាំងលេីកទឹកចិត្តដល់អង្គពិធីទទួលស្តាប់ ផ្តល់ធាតុចូលបន្ថែម បន្តអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយឱ្យទូលំទូលាយផងដែរ។
បេីតាម ឯកឧត្តមរដ្ឋមន្រ្តី ការអនុវត្តប្រព័ន្ធស្នេីសុំឌីជីថលនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រេីនក្នុងការចំណេញពេលវេលានិងថវិកា ជំរុញប្រសិទ្ធការងារស្របតាមច្បាប់និងបទប្បញ្ញត្តិ មានទិន្នន័យត្រឹមត្រូវ មានតម្លាភាព និងរួមចំណែកកាត់បន្ថយការិយាធិបតេយ្យ។
ក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជានិច្ច ដើម្បីផ្ដល់ព័ត៌មានបន្ថែម សំដៅផ្តល់ភាពងាយស្រួលដល់អ្នកស្នេីសុំលិខិតនានា៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)