柬埔寨参加马来西亚INTAC 2026展会 推广旅游文化










发布时间2026/10/09 19:06
详情描述
2026年10月2日至4日,柬埔寨驻马来西亚大使馆商务随员Vith Panhnha出席了在马来西亚吉隆坡会议中心(KLCC)举办的国际旅游、艺术与文化展览及会议(INTAC 2026)。本次活动以“文化连接与贸易促进”为主题,旨在支持“2026马来西亚旅游年”活动。
该展会作为连接全球旅游目的地、创意人才及国际旅游业的枢纽,吸引了来自东南亚、欧洲、中东、非洲及拉丁美洲等35个国家的155家参展商参与。
柬埔寨展位重点展示了该国的艺术、文化及旅游资源,并推介了具有经济潜力的本土产品。展品包括著名旅游景点与古迹图片、仙女舞雕像、传统乐器(木琴)、水布及丝绸制品。现场还陈列了关于高棉美食(Taste of Angkor)、旅游指南(Kingdom of Wonder)、出口潜力产品及投资法的相关出版物。
为契合展会促进贸易的主题,柬埔寨展位还推介了包括大米、腰果、贡布胡椒、食盐及芒果干在内的多种农产品,向参展人员展示柬埔寨产品的品质与特色。
📋 简要摘要 ▸
柬埔寨商务部代表参加在马来西亚举办的INTAC 2026展会,旨在支持“2026马来西亚旅游年”并促进文化与贸易交流。
📋 完整原文 ▸
(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២ ដល់ទី៤ ខែតុលា ឆ្នាំ២០២៦ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ និងសន្និសីទអន្តរជាតិស្ដីពីទេសចរណ៍ សិល្បៈ និងវប្បធម៌ (INTAC 2026) ដែលរៀបចំឡើងក្រោមប្រធានបទ «ការផ្សារភ្ជាប់វប្បធម៌ និងការជំរុញពាណិជ្ជកម្ម»។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់យុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» (Visit Malaysia 2026) ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ (KLCC) ប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍នេះដើរតួជាមជ្ឈមណ្ឌលសកលដ៏សំខាន់មួយក្នុងការតភ្ជាប់គោលដៅទេសចរណ៍ ទេពកោសល្យផ្នែកច្នៃប្រឌិត និងឧស្សាហកម្មទេសចរណ៍អន្តរជាតិ ដោយមានការចូលរួមពីអ្នកតាំងពិព័រណ៍ចំនួន ១៥៥ មកពី ៣៥ ប្រទេស ក្នុងតំបន់នានា ដូចជា អាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ព្រមទាំងមានអ្នកចូលរួមក្នុងពិព័រណ៍នេះជាច្រើនរូប។
ស្តង់ពិព័រណ៍របស់កម្ពុជាបានបង្ហាញពីសិល្បៈ វប្បធម៌ និងទេសចរណ៍ ព្រមទាំងផលិតផលនានាដែលឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស ក្នុងនោះរួមមានការតាំងបង្ហាញរូបភាពតំបន់ទេសចរណ៍ ប្រាសាទបុរាណដ៏ល្បីល្បាញ ស្នាដៃសិល្បៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដូចជារូបចម្លាក់របាំអប្សរា ឧបករណ៍តន្ត្រីបុរាណ (រនាតឯក) ក្រមា និងផលិតផលសូត្រ។ លើសពីនេះ ក៏មានការដាក់តាំងបង្ហាញសៀវភៅបោះពុម្ពផ្សាយអំពីម្ហូបខ្មែរ (Taste of Angkor) សៀវភៅទេសចរណ៍ (Kingdom of Wonder) សៀវភៅស្ដីពីផលិតផលនាំចេញដែលមានសក្តានុពលរបស់កម្ពុជា និងសៀវភៅច្បាប់ស្ដីពីការវិនិយោគផងដែរ។
ផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេចកំពត អំបិល និងដំណាប់ស្វាយ ត្រូវបានដាក់តាំងបង្ហាញ ដោយស្របទៅនឹងប្រធានបទនៃព្រឹត្តិការណ៍ «ការផ្សារភ្ជាប់វប្បធម៌ និងការជំរុញពាណិជ្ជកម្ម» ដើម្បីណែនាំជូនអ្នកទស្សនាពិព័រណ៍ឱ្យស្គាល់ពីរសជាតិដ៏ពិសេស និងគុណភាពនៃផលិតផលកម្ពុជា។
---
(Kuala Lumpur, Malaysia): On 2-4 October 2026, Mr. VITH Panhnha, Trade Attaché at the Royal Embassy of Cambodia to Malaysia, attended the International Tourism, Arts, and Culture Exhibition and Conference (INTAC 2026), held under the theme "Bridging Cultures, Inspiring Trade." The three-day event was designed to support the "Visit Malaysia 2026" campaign and took place from 2 to 4 October 2026 at the Kuala Lumpur Convention Centre (KLCC), Malaysia.
This event serves as a major global hub connecting tourist destinations, creative talents, and the international tourism industry. It featured 155 exhibitors from 35 countries across regions such as Southeast Asia, Europe, the Middle East, Africa, and Latin America, attracting many trade visitors.
Cambodia’s booth showcased art, culture, and tourism, alongside items highlighting the country's economic potential and local products. Displays included photographs of tourist attractions, renowned historical temples, artworks, and various souvenirs such as Apsara dancer figurines, traditional musical instruments (Roneat Ek), traditional scarves (Krama), and silk products. Additionally, publications on Khmer cuisine (__Taste of Angkor__), tourism (__Kingdom of Wonder__), Cambodia's potential export products, and the Law on Investment were featured.
Key Cambodian potential products—including rice, cashew nuts, Kampot pepper, salt, and dried mango—were exhibited in alignment with the event's theme, "Bridging Cultures, Inspiring Trade," introducing trade visitors to the unique flavors and high quality of Cambodian products.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))