由柬埔寨青年联合会主办的第9届足球联赛在维萨卡体育场正式开幕










类型体育赛事
时间2026-06-06
地点维萨卡体育场
组织柬埔寨青年联合会
发布时间2026/06/06 20:51
活动详情
2026年6月6日,由柬埔寨青年联合会主办的第9届足球联赛在维萨卡体育场正式开幕。柬埔寨青年联合会主席洪玛尼、副主席萨索卡等官员出席开幕仪式,多位政府部门代表、企业代表、裁判员及参赛选手共同参与。
本届赛事以“团结 民族强大”为主题,旨在通过体育竞技促进青年间的交流,增强友谊与团结,并推动柬埔寨足球运动的发展。赛事主办方强调,体育竞技应超越胜负观念,参赛选手需严格遵守比赛规则,在比赛中秉持相互理解与公平竞争的精神。
此次联赛共有64支队伍报名参赛,其中包括56支男队和8支女队。
📋 简要摘要 ▸
由柬埔寨青年联合会主办的第9届足球联赛在维萨卡体育场正式开幕。本届赛事以“团结 民族强大”为主题,共有64支队伍(56支男队、8支女队)参赛,旨在通过体育竞技增强青年间的友谊与团结。
联系方式
Telegramhttps://t.me/***
网站https://www.uyfc.org/
📋 完整原文 ▸
នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានវិសាខា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អាជ្ញាកណ្តាល កីឡាករ កីឡាការិនី សិល្បៈករ សិល្បៈការិនី យ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានថ្នាក់ដឹកនាំ សមាជិក សមាជិកា សិល្បៈករ សិល្បការនី កីឡាករ កីឡាការនី ដែលបានអញ្ជើញចូលរួម នឹងថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់នេះអស់រយៈពេល ៩ឆ្នាំកន្លងមកនេះ ដើម្បីផ្តល់ឱ្យយុវជនយើងមានការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតភាពស្និតស្នាលរវាងគ្នានិងគ្នា ក៏ដូចជាលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ប្រព្រឹត្តិក្រោមប្រធានបទ “សាមគ្គីភាព ជាតិរឹងមាំ” ដែលជាការផ្សាភ្ជាប់ទៅនឹង ការកសាងស្មារតីជាតិនៃប្រជាជន តាមរយៈការរួបរួមសាមគ្គីជាធ្លុងមួយដរាបណាស្មារតីជាតិនៅតែមាន សាមគ្គីភាពជាតិ កាន់តែរឹងមាំ មិនមានសត្រូវណាអាចបំបែកបំបាក់ប្រទេសជាតិយើងបាននោះឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា ការប្រកួតតែងតែមានចាញ់ មានឈ្នះ ក៏ប៉ុន្ដែសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ សំលឹងមើលឱ្យលើសពីការប្រកួត ហើយសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ចូលរួមគោរពឱ្យបាន ម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រកួត និងគោលការណ៍ ត្រូវប្រកាន់ ខ្ជាប់នូវស្មារតីយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយសុច្ចរិតភាព។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ មានការចូលរួមប្រកួតចំនួន ៦៤ក្រុម ក្នុងនោះមានប្រុស ៥៦ក្រុម និងស្រី ៨ក្រុម។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)