柬埔寨与卢森堡签署SOKHA医疗支持项目协议

分类医疗
事件时间2026-11-15
地点金边
来源柬埔寨卫生部
发布时间2026/11/15 19:26

详情描述

2026年11月15日,柬埔寨卫生部部长秦拉(Chheang Ra)与卢森堡政府代表在金边签署双边协议,正式启动“支持外展、知识、健康与获取(SOKHA)”医疗项目。该项目执行期为4年,旨在通过国际合作提升柬埔寨医疗服务的覆盖面与质量。 SOKHA项目将重点投入柬埔寨的拉塔纳基里省(Ratanakiri)和上丁省(Stung Treng)。项目核心内容包括:改善母婴健康护理、升级医疗设施与器械、加强医疗人员培训,以及优化血液供应服务。该项目旨在解决偏远地区医疗资源匮乏问题,确保当地居民能够获得标准化的医疗救治。 对于在上述两省生活或工作的居民而言,该项目意味着未来四年内,当地公立医疗机构的硬件设施及医护人员专业水平将得到针对性提升。建议相关地区的居民关注当地卫生部门发布的医疗服务更新公告,以便及时获取最新的就医指引及免费或优惠的医疗服务信息。
📋 简要摘要 ▸
柬埔寨卫生部部长秦拉与卢森堡政府代表签署双边协议,正式启动“支持外展、知识、健康与获取(SOKHA)”医疗项目,旨在改善柬埔寨医疗服务覆盖面与质量。
📋 完整原文 ▸
«ពិធីចុះហត្ថលេខាលើពិធីសារទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ស្តីអំពីការអនុវត្តគម្រោងការគាំទ្រវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា» រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើពិធីសារទ្វេភាគីស្តីពីការអនុវត្តគម្រោង “Supporting Outreach,Knowledge, Health and Access (SOKHA)” រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលលុចសំបួ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលកិច្ចការបរទេស និងពាណិជ្ជកម្មបរទេស រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌។ តាមរយៈពិធីសារនេះ គម្រោងដែលនឹងត្រូវអនុវត្តសម្រាប់រយៈពេល ៤ ឆ្នាំ នឹងចូលរួមជាមួយសុខាភិបាលកម្ពុជា គាំទ្រលើការបន្តការពង្រឹង និងពង្រីកបន្ថែមប្រព័ន្ធសុខាភិបាលនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង និងសំដៅចម្បងលើការកម្ពស់សុខភាព មាតា និិងទារក ការថែទាំព្យាបាលតាមរយៈទំនើបកម្មបន្ថែមលើសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ និងមូលដ្ឋានសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស និងសេវាផ្តល់ឈាម ជាពិសេសជួយបន្ថែមដល់ប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល និងងាយរងគ្រោះ។ ការចុះហត្ថលេខាលើពិធីសារនេះ គឺជាសក្ខីភាពនៃមិត្តភាព និងភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ យូរអង្វែង រវាងកម្ពុជា និងលុចសំបួ ព្រមទាំងជាការរួមចំណែកដ៏មានតម្លៃក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សុខាភិបាលកម្ពុជា ដើម្បីធានាថា ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលអាចទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា ក្នុងកម្រិតស្តង់ដារសមស្របឆ្លើយតបបាន។ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនលុចសំបួ ចំពោះការគាំទ្រដ៏មានតម្លៃនេះ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យគម្រោងនេះទទួលបានជោគជ័យ និងមាននិរន្តរភាព។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter](https://x.com/MohCambodia)) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)