暹粒西大水库修复完成 开放全新旅游线路及配套设施

暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
暹粒西大水库修复完成 开放全新旅游线路及配套设施
1/10
分类旅游
地点暹粒
来源柬埔寨旅游部
发布时间2026/11/23 14:26

详情描述

暹粒西大水库(Baray Teuk Thla)内的西梅奔寺(Mebon West)修复工程已正式完工,仙女机构(APSARA Authority)现已开放该景点的全新旅游线路及配套设施。游客可前往参观,体验包括乘船游览及岛上遗迹观光在内的综合行程,全程预计耗时约1小时45分钟。 目前,当地社区已投入18艘船只提供往返接送服务。游客有两种出行选择:一是包船服务,每艘船收费80,000瑞尔,可容纳10人,运营时间为每日6:30至17:30;二是定时拼船服务,每日10:00及13:00各发一班,柬埔寨籍游客票价为8,000瑞尔/人,外籍游客为12,000瑞尔(约3美元)。对于人数较少的游客,社区可协助安排拼船以降低费用。 为保障文物安全与旅游秩序,仙女机构发布了三项强制性规定:首先,乘船期间必须全程穿戴救生衣,并严格遵守载客人数限制;其次,严禁携带食物进入寺庙区域,产生的垃圾需自行带回岸上,同时禁止携带宠物及扩音设备进入;最后,游客严禁触摸或踩踏寺庙雕刻,并禁止在寺庙周边水域游泳。 建议计划前往的游客提前规划行程,由于该景点涉及水上交通,请务必在社区指定的正规码头乘船。如需了解详细的修复历史及现场导览信息,可关注现场设置的展板与指示牌。
📋 简要摘要 ▸
暹粒西大水库在完成修复后正式对公众开放。仙女机构已完善周边基础设施与旅游动线,旨在通过开发新景点促进当地社区经济增长,并提升文化遗产的保护与吸引力。
📋 完整原文 ▸
អាជ្ញាធរជាតិអប្សរា រៀបចំទិសដៅទេសចរណ៍ថ្មីនៅប្រាសាទមេបុណ្យខាងលិច ក្រោយព្រះរាជពិធីសម្ពោធបញ្ចប់ការជួសជុល នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារទេសចរណ៍ និងខ្សែទស្សនាថ្មីប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា បន្ទាប់ពីប្រាសាទនេះត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ និងបើកឱ្យសាធារណជនចូលទស្សនាជាផ្លូវការ។ លោក ចាន់ សំណាង ប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា ការរៀបចំខ្សែទស្សនានៅបរិវេណប្រាសាទមេបុណ្យខាងលិច និងខ្សែទស្សនាភ្ជាប់ជុំវិញលើខ្នងទំនប់បារាយណ៍ខាងលិចនេះ គឺដើម្បីផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ ដើម្បីស្វែងយល់នូវបទពិសោធន៍សម្រាប់ការទស្សនាដែលមានស្ថានភាពខុសប្លែកពីទីតាំងប្រាសាទនានា ជាពិសេសប្រវត្តិសាស្រ្ត និងតួនាទីរបស់បារាយណ៍ខាងលិចដែលកំពុងផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ ក៏ជាចំណែកមួយក្នុងការបន្ថែមពេលវេលាស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាបផងដែរ។ ជាក់ស្តែង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងក្រោយបើកដំណើរការ មានភ្ញៀវជាតិជាង ៥០០នាក់ និងអន្តរជាតិជិត ១០០នាក់បានចូលមកទស្សនា។ ដើម្បីផ្តល់ភាពងាយស្រួល និងចំណេះដឹងដល់អ្នកទស្សនា អាជ្ញាធរជាតិអប្សរា បានរៀបចំរោងតាំងពិព័រណ៍ ដំឡើងស្លាកសញ្ញា ផ្ទាំងព័ត៌មាននានាលម្អិតទាក់ទងប្រវត្តិសាស្ត្រ ដំណើរការជួសជុលអភិរក្ស និងការគ្រប់គ្រងលំហូរទេសចរជាដើម។ ពេលមកទស្សនាប្រាសាទមេបុណ្យខាងលិច ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ តាមរយៈការជិះទូក និងថតរូបជាមួយប្រាសាទដែលផុសចេញពីផ្ទៃទឹក ដោយចំណាយពេលជាមធ្យម ១ម៉ោង ៤៥នាទី (ជិះទូកទៅមក ៣០នាទី និងទស្សនាលើកោះ ១ម៉ោង ១៥នាទី)។ លើសពីនេះ ភ្ញៀវក៏អាចគយគន់ទេសភាពប្រាសាទភ្នំបាខែងពីចម្ងាយ​។ ពាក់ព័ន្ធនឹងការធ្វើដំណើរតាមទូកឆ្ពោះទៅប្រាសាទមេបុណ្យខាងលិច ត្រូវបានកំណត់ដោយសហគមន៍ ដោយក្នុងទូកចំនួន ១គ្រឿង គឺមានតម្លៃ ៨០,០០០រៀល ខណៈសេវាកម្មនេះបានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ លោក ណឿយ លីន ប្រធានសហគមន៍កាណូតបារាយណ៍ទឹកថ្លាខាងលិច បានបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍មានទូកចំនួន ១៨គ្រឿង។ សម្រាប់ការធ្វើដំណើរទៅ-មកតាមទូក ទៅទស្សនាប្រាសាទមេបុណ្យខាងលិច សហគមន៍រៀបចំឱ្យមានពីរជម្រើស និងកំណត់តម្លៃដូចខាងក្រោម៖ ទី១. ការចេញដំណើរតាមតម្រូវការរបស់ភ្ញៀវ មានចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច ដោយគិតតម្លៃជួលទូកចំនួនមួយគ្រឿង ៨០,០០០រៀល អាចផ្ទុកភ្ញៀវទេសចរបានចំនួន ១០នាក់។ ទី២. ការចេញដំណើរតាមម៉ោងកំណត់ ដែលមាន ២ជើងក្នុង ១ថ្ងៃ គឺនៅម៉ោង ១០ព្រឹក និងម៉ោង ១រសៀល ក្នុងតម្លៃ ៨,០០០រៀលក្នុងម្នាក់ សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀល ($3) សម្រាប់ភ្ញៀវបរទេស។ ដោយឡែក ភ្ញៀវដែលមកជាក្រុមតូចៗ (២ ឬ ៣នាក់) សហគមន៍ក៏អាចជួយសម្របសម្រួលបញ្ចូលគ្នា ដើម្បីកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរនេះដែរ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការសំខាន់ៗចំនួន ៣៖ ទី១. សុវត្ថិភាព៖ ពាក់អាវពោងជាប់ជានិច្ចពេលជិះទូក និងគោរពតាមការកំណត់ចំនួនអ្នកជិះរបស់អ្នកបើកបរ។ ទី២. បរិស្ថាន៖ ចៀសវាងយកចំណីអាហារទៅលើបរិវេណប្រាសាទ ព្រោះគ្មានទីតាំងស្តុកសំរាម ឬត្រូវវេចខ្ចប់សំរាមផ្ទាល់ខ្លួនត្រឡប់មកគោកវិញ។ ហាមយកសត្វចិញ្ចឹម និងឧបករណ៍បំពងសំឡេងចូលប្រាសាទជាដាច់ខាត។ ទី៣. ការអភិរក្ស និងសណ្តាប់ធ្នាប់៖ ហាមប៉ះពាល់ ឬជាន់លើក្បាច់ចម្លាក់ប្រាសាទ និងហាមចុះលេងទឹកក្នុងបរិវេណប្រាសាទ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានណែនាំដល់អាជីវករនៅមាត់ទឹកខ្នងទំនប់បារាយណ៍ឱ្យរក្សាអនាម័យបរិស្ថានស្អាត សេវាកម្មល្អ និងមិនដំឡើងតម្លៃម្ហូបអាហារ ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព និងភាពកក់ក្តៅជូនភ្ញៀវទេសចរ សំដៅជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព ព្រមទាំងថែរក្សាមរតកវប្បធម៌ដូនតាឱ្យកាន់តែមានភាពទាក់ទាញ និងគង់វង្សយូរអង្វែង៕ អត្ថបទ៖ លោក យី សុថា​ រូបភាព៖ លោក រដ្ឋ ផល្លីន/លោក ស៊ិន ប្រណី​