洪玛奈会见全国A等考生 称人力资源是国家发展关键

分类教育政务
事件时间2026-10-28
地点金边
来源洪玛奈首相
发布时间2026/10/28 16:04
详情描述
2026年10月28日上午,柬埔寨首相洪玛奈在金边会见2025-2026学年高考A等考生及三级职业技术证书考试优秀考生。他在讲话中提出,人力资源是国家可持续发展的关键,其发展取决于三个因素:健康、知识与技能、生活水平(含职业与就业)。洪玛奈同时表示,政府将继续增加国家预算对教育和卫生领域的投入,以推动人力资本建设。
对于关注教育政策的家长和学生而言,此次讲话释放的信号不止于对考生的勉励。洪玛奈称,政府将把教育投入重点放在基层,具体措施包括增建学校、补充招聘教师,招聘将依据协议和自愿原则,按缺额补充,目标为“选对、留住”。他还要求研究安排额外2小时学习时间,重点放在柬文和数学两科。此外,公立学校将执行统一标准,定位为高质量教育。
在职业教育与技能培养方面,洪玛奈提到,政府的目标是让青年“一生至少掌握一门技能”,并强调技能培训要与劳动力市场对接,同时加强科学技术领域的人才培养。这一表态与当天获会见的三级职业技术证书考试优秀考生形成呼应。
洪玛奈还对学生提出两点建议:一是继续深造,所学内容要扎实、能实际运用;二是注意保持健康。对于考生和家长,可留意所在学校后续是否落实额外课时安排及师资补充情况;选择职业教育路径的学生,可关注技术技能培训与就业市场的衔接信息。
本次会见的对象为2025-2026学年高考A等考生及三级职业技术证书考试优秀考生,地点在金边。洪玛奈通过官方频道发布了上述内容。
📋 简要摘要 ▸
10月28日上午,柬埔寨首相洪玛奈在金边主持会见2025-2026学年高考A等考生及三级职业技术证书考试优秀考生。他在讲话中表示,人力资源是国家可持续发展的关键,取决于三大因素:一是健康,二是知识与技能,三是生活水平,并强调人力资源是国家优先事项。
📋 完整原文 ▸
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីនាព្រឹកនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ធនធានមនុស្ស ជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស ត្រូវឈរលើកត្តាសំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង ៣. ជីវភាព (មុខរបរ និងការងារ) ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យអប់រំ និងសុខាភិបាល ដើម្បីជំរុញកសាងមូលធនមនុស្សឱ្យកាន់តែល្អប្រសើរឡើង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា លទ្ធផលដ៏ល្អប្រសើរនៃការប្រឡងនេះ ជាលទ្ធផលដែលស្តែងចេញពីការខិតខំរបស់សិស្សានុសិស្សផ្ទាល់, គួបផ្សំជាមួយ ការដឹកនាំល្អរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ, ការបំពេញការងារប្រកបដោយប្រសិទ្ធភាពរបស់នាយក នាយិកាសាលារៀន, និង ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់ ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី បានបន្តថា ការពង្រឹងគុណភាពប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល, ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណកន្លងមក និង បច្ចុប្បន្ន យុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ, មានជំនាញពិតប្រាកដ, ព្រមទាំងមានសីលធម៌ វិន័យ និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ, និង ការពង្រឹងជំនាញវិជ្ជាជីវៈដល់យុវជន ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» សំដៅលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ និង ចូលរួមក្នុងកាអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យឆាប់រហ័ស, ប្រកបដោយបរិយាប័ន្ន និង ចីរភាព ។
មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងអភិក្រមក្នុងពង្រឹងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដោយការពង្រឹងត្រូវផ្ដោតសំខាន់ចេញពីថ្នាក់មូលដ្ឋានមុនគេ ព្រោះថាបើគ្មានមូលដ្ឋានគ្រឹះរឹងមាំ នោះការអប់រំនៅថ្នាក់បន្តបន្ទាប់ក៏មិនអាចរឹងមាំបានដែរ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តពង្រីកវិស័យអប់រំនៅថ្នាក់មូលដ្ឋាន តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអប់រំ មានដូចជាការសាងសង់សាលារៀនបន្ថែម ឱ្យបានកាន់តែច្រើន, ការជ្រើសរើសគ្រូបង្រៀនបន្ថែម ដោយការជ្រើសរើសផ្អែកតាមកិច្ចព្រមព្រៀង និងការស្ម័គ្រចិត្ត ពោលគឺ ខ្វះកន្លែងណា បំពេញកន្លែងនោះ ឱ្យត្រូវតាមតម្រូវការ ស្របតាមទិសស្លោក “រើសឱ្យត្រូវ បំពេញឱ្យនៅ” ។ បន្ថែមពីនេះ, សម្ដេចធិបតី បានឱ្យសិក្សារៀបចំការបំពេញម៉ោងសិក្សាបន្ថែមចំនួន ២ម៉ោង ដោយផ្ដោតលើភាសាខ្មែរ និងគណិតវិទ្យា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា សាលារៀនរបស់រដ្ឋត្រូវមានស្តង់ដារមួយតែប៉ុណ្ណោះ និងជាសាលារៀនដែលមានគុណភាពក្នុងការអប់រំ ។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តការសិក្សារៀនសូត្របន្តទៀត បើរៀនអ្វីមួយ គឺត្រូវរៀនឱ្យច្បាស់, ឱ្យមានជំនាញពិតប្រាកដ និងអាចប្រើការបាន។ ជាមួយគ្នានេះដែរ, ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពសំខាន់ជាងអ្វីៗទាំងអស់ បើគ្មានសុខភាព នោះការសិក្សារៀនសូត្រ និងការបំពេញការងារ ក៏មិនអាចធ្វើទៅរួចដែរ ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia