商务部在荷兰举办B2B对接会 提升柬埔寨产品出口










分类经济
事件时间2026-10-23
地点荷兰鹿特丹
来源柬埔寨商务部
发布时间2026/10/25 14:32
详情描述
2026年10月23日,柬埔寨商务部国务秘书兼出口促进工作组主席森波拉率领代表团及柬埔寨出口企业代表,在荷兰鹿特丹希尔顿酒店参加了B2B对接会。随行人员包括商务部副国务秘书南利纳和苏美苏玛。
此次活动由柬埔寨商务部发起并组织,获得欧盟及德国联邦政府支持。活动旨在提升柬埔寨产品在国际市场的声誉,通过直接对接,增强欧洲买家对柬埔寨产品供应能力、质量及可持续性的信任。参与对接会的包括荷兰商业协会代表,以及来自欧洲的进口商、加工商、分销代理商、包装商及相关服务企业。
对接会分为三个阶段进行,欧洲买家与柬埔寨出口企业通过面对面交流,对产品样品进行检查,并就贸易条款进行磋商,以寻求建立实质性合作。
森波拉在会上介绍了柬埔寨出口企业的竞争优势,并强调商务部将持续作为桥梁,支持私营部门发展。此次由政府带队对接,旨在为国际贸易伙伴提供保障,重点推动柬埔寨农产品加工及有机产品的出口,助力柬埔寨企业提升议价能力,拓展在荷兰及欧盟市场的份额。此前,该代表团刚结束了在法国巴黎举办的2026年SIAL国际食品展的参展行程。
📋 简要摘要 ▸
商务部国务秘书森波拉率团在荷兰鹿特丹举办B2B对接会,旨在提升柬埔寨产品在欧洲市场的知名度并建立买家信任。
📋 完整原文 ▸
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ដឹកនាំគណៈប្រតិភូ និងតំណាងសហគ្រាសនាំចេញកម្ពុជា ក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម (B2B Speed Dating) ដែលរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពផលិតផលកម្ពុជា និងកសាងទំនុកចិត្តជាមួយអ្នកបញ្ជាទិញអឺរ៉ុប
…
(រ៉ូតឺដាម, ព្រះរាជាណាចក្រហូឡង់)៖ នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hilton Rotterdam ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដំណើរដោយ ឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួង និងតំណាងក្រុមហ៊ុន-សហគ្រាសនាំចេញកម្ពុជា ចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម (B2B Speed Dating)។ កម្មវិធីជំនួបពាណិជ្ជកម្មនេះមានការចូលរួមយ៉ាងច្រើនកុះករពីតំណាងសមាគមពាណិជ្ជកម្មហូឡង់ ព្រមទាំងក្រុមហ៊ុននាំចូល អ្នកកែច្នៃ ភ្នាក់ងារចែកចាយ អ្នកវេចខ្ចប់ និងក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេនៅតំបន់អឺរ៉ុប។
កម្មវិធីជំនួបពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 ប្រកបដោយជោគជ័យ។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់កិត្យានុភាព និងឧត្តមភាពនៃផលិតផលកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងកសាងទំនុកចិត្ត និងជំនឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមអ្នកបញ្ជាទិញអឺរ៉ុប មកលើសក្តានុពលនៃការផ្គត់ផ្គង់ដោយផ្ទាល់ ប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពពីកម្ពុជា។ តាមរយៈវេទិកាផ្គូផ្គងធុរកិច្ចដោយផ្ទាល់នេះ ក្រសួងពាណិជ្ជកម្មបានជួយពង្រឹងសមត្ថភាពចរចារបស់សហគ្រាសកម្ពុជា លើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោជាតិ និងបើកច្រកទីផ្សារថ្មីៗនៅក្នុងប្រទេសហូឡង់ និងសហភាពអឺរ៉ុប។
ថ្លែងក្នុងកម្មវិធីនេះឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីសក្តានុពល និងឧត្តមភាពប្រកួតប្រជែងរបស់សហគ្រាសនាំចេញកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដើរតួជាស្ពានភ្ជាប់ទំនាក់ទំនង និងជាខ្នងបង្អែកដ៏រឹងមាំសម្រាប់វិស័យឯកជន។ វត្តមានដឹកនាំដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្មនាឱកាសនេះ បានផ្តល់នូវការធានា និងបង្កើនទំនុកចិត្តយ៉ាងខ្ពស់ដល់ដៃគូពាណិជ្ជកម្មអន្តរជាតិ ក្នុងការភ្ជាប់ទំនាក់ទំនងធុរកិច្ចដោយផ្ទាល់ជាមួយអ្នកនាំចេញកម្ពុជា សំដៅជំរុញការនាំចេញផលិតផលកសិ-កែច្នៃសក្តានុពល និងផលិតផលសរីរាង្គ (Organic) របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនេះ កម្មវិធីផ្គូផ្គងធុរកិច្ច (Speed Dating Sessions) ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ចេញជា ៣ វគ្គធំៗ ដោយអនុញ្ញាតឱ្យអ្នកបញ្ជាទិញអឺរ៉ុបផ្លាស់ប្តូរវេនគ្នាជួបពិភាក្សាដោយផ្ទាល់ជាមួយសហគ្រាសនាំចេញកម្ពុជា ដើម្បីត្រួតពិនិត្យគុណភាពផលិតផលគំរូ ចរចាលក្ខខណ្ឌពាណិជ្ជកម្ម និងឈានទៅបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង៕
- - -
His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, Led a Delegation and Cambodian Exporting Enterprises in a B2B Speed Dating Event Organized to Elevate the Prestige of Cambodian Products and Build Confidence with European Buyers
…
(Rotterdam, the Kingdom of the Netherlands): On Friday, October 23, 2026, at the Hilton Rotterdam Hotel, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by His Excellency NAM Lynal and Her Excellency SOMETH Somnea Under Secretaries of State of the Ministry of Commerce, led the Ministry's delegation and representatives of Cambodian exporting enterprises to participate in a B2B Speed Dating event. This B2B event saw enthusiastic participation from representatives of Dutch business associations, as well as leading European importers, processors, distributors, packers, and service providers.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))