柬埔寨公务部启动官员福利项目 洪玛尼部长亲自部署








分类政府动态
事件时间2026-05-25 14:00
地点金边
来源公共职能信息
发布时间2026/05/26 14:58
详情描述
2026年5月25日下午,柬埔寨公务部官员福利项目工作组在金边开展慰问活动。公务部国务秘书兼福利项目工作组副组长宁·乔索万(Neang Keovsovan)率队,代表副总理兼公务部部长洪玛尼,前往慰问并向已故官员家属移交慰问金及纪念品。
此次慰问的对象为皇家行政学院国际研究与关系部国际关系办公室副主任占·达拉(Chan Dara)。该名官员因病于2026年5月25日去世,享年42岁。
公务部官员福利项目(MCS.H+)由副总理兼公务部部长洪玛尼发起。该项目旨在建立常态化机制,保障公务部下属各级领导及公务员的福利待遇。项目覆盖范围包括官员住院治疗、产假期间的关怀,以及官员及其家属遭遇丧事时的抚恤支持。通过该项目,公务部将定期派遣人员进行实地探访,并提供相应的物资与资金援助。
📋 简要摘要 ▸
柬埔寨公务部官员福利项目(MCS.H+)由洪玛尼部长发起,旨在通过定期慰问、病假补助及丧葬抚恤等方式,全方位保障公务员及其家属的福利待遇,体现了政府对基层官员的关怀与支持。
📋 完整原文 ▸
**ក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងស្តីពីការគិតគូរសុខុមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ បន្តតាមដាន និងយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខមន្ត្រីគ្រប់រូប**
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាង កែវសុវណ្ណ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងស្តីពីការគិតគូរសុខុមាលភាពមន្ត្រីនៃក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព លោក ចាន់ តារា អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ នៃនាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានទទួលមរណភាព នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី សប្តស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤២ឆ្នាំ ដោយរោគាពាធ។
គម្រោងស្តីពីការគិតគូរពីសុខមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ (MCS.H+) គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់មន្រ្តីក្រោមឱវាទ តាមរយៈដោយអញ្ជើញដោយផ្ទាល់ និងចាត់បញ្ជូនសហការី ដើម្បីចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ ឬថវិកាឧបត្ថម្ភ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលរួមបញ្ជូលទាំងករណីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ សម្រាកលំហែមាតុភាព និងចូលរួមរំលែកទុក្ខករណីមរណភាពរបស់សាច់ញាតិក្រុមគ្រួសារជាដើម៕