柬埔寨召开工业发展政策(IDP)评估跨部门技术会议

分类政务
事件时间2026年4月7日
地点柬埔寨发展理事会总部
来源柬埔寨发展合作委员会
发布时间2026/04/08 08:31
详情描述
柬埔寨发展理事会主持召开跨部门会议,对2015-2025年工业发展政策进行终期评估,并要求各部门在4月底前补充相关数据。
📋 完整原文 ▸
កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងបឋម របាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)
៚៚៚
នារសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងបឋមរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ១០០ នាក់។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងពិភាក្សាលើសេចក្តីព្រាងបឋមរបាយការណ៍វាយតម្លៃចុងអាណត្តិ មុននឹងរៀបចំបញ្ជូនជូនទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំពិនិត្យពិភាក្សា រួចបន្ទាប់មកដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិ១០ឆ្នាំនៃការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាដ៏មានសារៈសំខាន់នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ និងដែលបានខិតខំប្រឹងប្រែងផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗ ឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានលទ្ធភាពរៀបចំរបាយការណ៍ឱ្យកាន់តែមានគុណភាព និងគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងការវិវត្តប្រែប្រួលនៃវិស័យឧស្សាកម្មកម្ពុជា ដែលជាចន្ទុលដ៏ចម្បងមួយនៃសេដ្ឋកិច្ចជាតិ។
បន្ទាប់ពីការធ្វើបទបង្ហាញដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការពិភាក្សា និងពិនិត្យលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. ពិនិត្យ និងស្រាយបំភ្លឺទិន្នន័យនៃសូចនាករសមិទ្ធកម្មគន្លឹះ នៅកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ
២. ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបាន និងកំពុងអនុវត្ត
៣. ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័ន ក្នុងការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក
បន្ទាប់ពីការពិភាក្សាយ៉ាងសកម្ម អង្គប្រជុំបានឯកភាពកំណត់ឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំកែតម្រូវ និងបន្ថែមទិន្នន័យពាក់ព័ន្ធ ព្រមទាំងផ្តល់ការពន្យល់លម្អិតលើចំណុចដែលបានកត់សម្គាល់ ក្នុងទម្រង់លាយលក្ខណ៍អក្សរ ផ្ញើមកលេខាធិការដ្ឋាន IDP មុនដំណាច់ខែមេសា ឆ្នាំ២០២៦ ដើម្បីឱ្យការរៀបចំរបាយការណ៍បានទាន់ពេលវេលាកំណត់។
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook|](https://www.facebook.com/cib.cdc.cambodia/) 💳 [Telegram](https://t.me/cib_cdc_cambodia)