贝尔特集团捐赠1亿瑞尔支持青年公益活动

贝尔特集团捐赠1亿瑞尔支持青年公益活动
分类公益
事件时间2026-09-10
地点金边
来源柬埔寨青年联盟
发布时间2026/09/10 10:54

详情描述

2026年9月10日上午,柬埔寨青年联合会(UYFC)主席兼UYFC全明星足球队主席洪玛尼,在金边The Kampus大楼出席捐赠仪式,接收了来自贝尔特集团(BELTEI Group)创始人兼金边市国会议员李成博士的捐款。 此次捐赠金额为1亿瑞尔,旨在支持“仁心公益,守护乡村”活动。该活动旨在汇集社会各界资源,为被称为“等待中的村庄”的困难地区提供支持,重点改善当地基础设施及居民生活水平。 据了解,洪玛尼将亲自带领团队,于2026年9月12日至13日将募集到的资金及物资直接送达“等待中的村庄”,以缓解当地民众的生活困难,并传达社会各界的关怀与支持。
📋 简要摘要 ▸
贝尔特集团创始人李成向柬埔寨青年联合会捐赠1亿瑞尔,用于支持“仁心公益,守护乡村”活动,助力社会公益事业。
📋 完整原文 ▸
**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញទទួលថវិកាបរិច្ចាគពី ឯកឧត្តមបណ្ឌិត លី ឆេង គាំទ្រដល់យុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»** —————————————- នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star) បានអញ្ជើញទទួលថវិកាបរិច្ចាគចំនួន **១០០,០០០,០០០រៀល (មួយរយលានរៀល) ពី **ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប (BELTEI Group) នៅអគារ The Kampus ដើម្បីចូលរួមគាំទ្រដល់យុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»។ យុទ្ធនាការ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរប្រភពធនធានពីគ្រប់មជ្ឈដ្ឋានសប្បុរសជន ដើម្បីយកទៅជួយសម្រាលទុក្ខលំបាក និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមបណ្តា «ភូមិរង់ចាំ» ដែលជាតំបន់ជួបការលំបាក និងត្រូវការការគាំទ្រជាចាំបាច់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាព។ សូមបញ្ជាក់ផងដែរថា ថវិកា និងសម្ភារដែលទទួលបានពីយុទ្ធនាការនេះ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំយកទៅប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តា «ភូមិរង់ចាំ» ដោយផ្ទាល់ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ សកម្មភាពស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងស្និទ្ធស្នាលនេះ មិនត្រឹមតែជាការជួយសម្រាលជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការនាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ក្តីស្រឡាញ់ និងការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់ «អ្នកជួរក្រោយ» ចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក៕ **👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.** 🌐 [**uyfc.org**](https://www.uyfc.org/) 📱 [**Facebook**](https://www.facebook.com/uyfccambodia) 📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)** ** 📱 [**Telegram**](https://t.me/uyfc_news)** ** 📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)