柬埔寨启动商法典制定工作 旨在提升营商环境透明度

分类政策
事件时间2026-06-24
地点金边
来源柬埔寨国家电视台
发布时间2026/06/24 20:23
详情描述
2026年6月24日上午,柬埔寨政府在金边索卡酒店举办了关于制定商法典的研讨会。此次会议由柬埔寨副总理兼内阁办公厅大臣、法律改革指导委员会主席翁赛维索主持。来自政府部门、司法机构、私营企业、驻柬使馆、国际组织、法律专业人士以及国内外专家等约400人出席了会议。
翁赛维索在会上表示,制定商法典是柬埔寨政府法律改革框架下的重要举措。该计划旨在整合现有的商业法律及相关法规,构建一套统一、清晰且具有一致性的商法体系。此举旨在通过完善法律制度,支持商业增长,提升营商环境的透明度,并进一步加强柬埔寨的法治建设。
会议期间,翁赛维索回顾了柬埔寨自第二届国会以来近三十年的法律改革进程,并强调了此次商法典制定工作在推动国家法治化进程中的作用。目前,该项目正处于研讨与起草阶段,旨在为企业提供更明确的法律框架,以规范经营行为并降低法律风险。关于商法典的具体实施时间,将等待政府后续发布公告。
📋 简要摘要 ▸
柬埔寨政府近日举办商法典制定研讨会,旨在整合现有商业法规,构建统一、清晰的商法体系。此举旨在支持商业增长,完善法律制度,吸引更多国内外投资,并提升柬埔寨的法治水平。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកនិងដឹកនាំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញបើក និងដឹកនាំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ននានា, ស្ថាប័នតុលាការ, វិស័យឯកជន, អង្គទូត, អង្គការអន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ ៤០០នាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា” នាថ្ងៃនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយនៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីដំណើរវិវត្តសំខាន់ៗនៃការកែទម្រង់ច្បាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី២ រហូតមកដល់នីតិកាលទី៧ នៃរដ្ឋសភា ដោយជារួម ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កំណែទម្រង់ច្បាប់ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនជាសារវន្ត ហើយបង្