卫星图像显示,泰方在柬泰边境拆除了至少627间民宅及基础设施
分类边境局势
事件时间2026-08-05
地点班迭棉吉省
来源CN123
发布时间2026/08/06 10:18
详情描述
根据柬埔寨新报8月5日报道,最新卫星图像显示,泰方在柬泰边境拆除了至少627间民宅及多项民用基础设施。此次拆除行动发生在2025年12月两国达成停火协议之后。
受影响区域主要位于班迭棉吉省的吉才村、万特昆及波雷占村。相关卫星图像由欧洲航天局Sentinel-2提供,并结合了2026年3月更新的苹果地图数据。对比显示,在停火协议生效后的数月内,上述三个村庄内的大量民宅及基础设施被泰方军事力量拆除。
早在2026年1月,非政府组织“利卡多”(Licadho)曾针对该地区的民用设施遭破坏表示关注。目前,该组织计划发布更多卫星影像,以展示上述三个村庄的受损情况,影像将不标注两国争议的边境线。
📋 简要摘要 ▸
卫星图像显示,泰方在柬泰边境拆除了至少627间民宅及基础设施。事件发生在去年12月停火协议后,涉及班迭棉吉省多个村庄。
📋 完整原文 ▸
អត្ថបទ ៖ រូបភាពថ្មីៗបង្ហាញថា ភាគីថៃបានឈូសបំផ្លាញផ្ទះពលរដ្ឋរាប់រយខ្នងនៅតាមបណ្តោយព្រំដែន
ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិចំនួន ៣ នៅតាមបណ្តោយព្រំដែនខ្មែរ និង ថៃ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។
កាលពីខែមករា ឆ្នាំ ២០២៦ អង្គការ លីកាដូ ធ្លាប់បង្ហាញការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ដែលឋិតនៅក្នុងភូមិ ជោគជ័យ តំបន់បឹងត្រកួន និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ ។ កងកម្លាំងយោធាថៃបានឈូសឆាយផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ភ្លាមៗក្រោយពេលដែលមានកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ។ ការព្រួយបារម្ភទាំងនោះ ត្រូវបានលើកឡើង ដោយផ្អែកលើរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency's Sentinel-2) ។
ឥឡូវនេះ យើងទទួលបានរូបភាពថ្មីជាច្រើនសន្លឹក ដែលមានគុណភាពច្បាស់ជាងមុន ក្រោយពេលដែលផែនទីរបស់ក្រុមហ៊ុនអេបផល (Apple Maps) ត្រូវបានធ្វើបច្ចុប្បន្នភាពជាថ្មីម្តងទៀត កាលពីខែមីនា ឆ្នាំ២០២៦ ។ ការធ្វើបច្ចុប្បន្នភាពរបស់ផែនទីក្រុមហ៊ុនអេបផល បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ផ្ទះសម្បែងរាប់រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនទៀត ត្រូវបានឈូសបំផ្លាញក្នុងរយៈពេលជាច្រើនខែមកនេះ នៅក្នុងតំបន់មួយចំនួននៃភូមិទាំងបីនេះ ដែលកំពុងគ្រប់គ្រងដោយភាគីថៃ រាប់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តមក ។
អង្គការ លីកាដូ នឹងធ្វើការផ្សព្វផ្សាយរូបភាពជាច្រើនសន្លឹកពីផ្កាយរណប ដែលបង្ហាញពីភូមិទាំងបី ដោយមិនបង្ហាញខ្សែបន្ទាត់ព្រំដែនដែលប្រទេសទាំងពីរទាមទារនោះទេ ។