卫生部部长视察暹粒杰瓦曼七世儿童医院 强调登革热救治质量
事件时间2026-08-05
地点暹粒
来源柬埔寨卫生部
发布时间2026/08/05 20:14
详情描述
2026年8月5日上午,柬埔寨卫生部部长秦拉(Chheang Ra)前往暹粒省杰瓦曼七世儿童医院进行视察。此次行程重点检查了该院的儿童医疗服务情况,特别是针对登革热患者的救治流程与医疗质量。
在视察期间,秦拉部长深入急诊部门了解登革热患儿的救治现状,并与医护团队进行交流。他肯定了该院在救治儿童患者方面所展现的专业能力,并强调医疗服务必须始终将质量、安全与效率放在首位,确保每一位患儿都能获得公平且高质量的护理。
针对登革热的防控工作,秦拉部长要求国家登革热控制中心与医护人员加强协作,通过与坤塔帕花医院及地方政府的紧密配合,强化疾病预防与健康教育,有效切断登革热的传播途径。
此外,当天也是杰瓦曼七世儿童医院临床实践培训课程的结业日。秦拉部长与来自暹粒、磅通、柏威夏、班迭棉吉及马德望五个省份的学员及指导教师进行了座谈。他要求学员将此次培训中掌握的登革热诊疗与护理技术带回各自省份,并在当地医疗团队中进行分享与推广,以提升整体救治水平。
📋 简要摘要 ▸
卫生部部长于8月5日视察暹粒杰瓦曼七世儿童医院,重点检查登革热救治服务及医疗质量。部长对医护团队的救治工作表示肯定,并要求持续优化医疗安全与效率,确保患儿得到高质量护理。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «កោតសរសេីរដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប ដែលបានជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម»
—
សៀមរាប៖ ព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាព្យាបាលជំងឺកុមារ និងពិនិត្យស្ថានភាពអ្នកជំងឺគ្រុនឈាម នៅផ្នែកសង្គ្រោះ ដើម្បីគាំទ្រ និងសួរសុខទុក្ខថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានខិតខំបម្រើសេវាជូនដល់កុមារ ជាពិសេសជំងឺគ្រុនឈាម ដោយផ្តោតពីជាចម្បងសំខាន់បំផុត គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ក្នុងការថែទាំព្យាបាលជំងឺគ្រុនឈាម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី កោតសរសេីរដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យ ដែលបានជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រនូវភាពរឹងមាំ របស់ក្រុមគ្រូពេទ្យ និងតម្កល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជាមន្ទីរពេទ្យខ្ពស់បំផុត ជួយសង្រ្គោះកុមារអ្នកជំងឺគ្រុនឈាមនេះ។
ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រដល់មន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលបានការព្យាបាលប្រកបដោយគុណភាព និងសមធម៌។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញដល់ មជ្ឈមណ្ឌលជាតិទទួលបន្ទុកជំងឺគ្រុនឈាម រួមជាមួយក្រុមគ្រូពេទ្យ ត្រូវជំរុញការការពារ ការអប់រំសុខភាព និងកាត់ផ្តាច់ការចម្លងជំងឺគ្រុនឈាម ដោយសហការគ្នាឱ្យបានស្និតរមួតជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងអាជ្ញាធរមូលដ្ឋាន។
ឆ្លៀតឱកាសនេះដែរ ជាថ្ងៃបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព តាមរយៈការសិក្សាបែបអនុវត្តជាក់ស្តែង ក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសិក្ខាកាមពីខេត្តចំនួន៥ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងបាត់ដំបង ព្រមទាំងលោកគ្រូអ្នកគ្រូបង្គោល នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ដល់សិក្ខាកាម ដែលបានចូលរួមសិក្សា និងផ្តល់អនុសាសន៍ល្អៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសនៃការព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ព្រមទាំងណែនាំឲ្យយកចំណេះដឹងដែលបានសិក្សានេះ ចែករំលែកបន្តជូនដល់ក្រុមការងារនៅតាមបណ្តាខេត្តនីមួយៗ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)