中国驻柬大使汪文斌赴柏威夏省慰问受灾民众










分类外交
事件时间2026-08-03
地点柏威夏省
来源柬埔寨通讯社
发布时间2026/08/03 12:34
详情描述
2026年8月3日上午,中国驻柬埔寨大使汪文斌前往柏威夏省特本棉吉县,对当地受灾民众进行慰问并捐赠物资。
此次慰问活动在柏威夏省特本棉吉县的波昂甘寺安全中心举行。目前,部分受灾民众因灾情影响仍无法返回家中,暂居于该安全中心。汪文斌大使在现场向受灾民众表达了关切,并代表中国驻柬埔寨大使馆向民众发放了生活物资,旨在缓解当地民众当前面临的生活困难。
汪文斌大使表示,此次捐赠体现了中柬两国之间的“铁杆”友谊,以及两国政府与人民在困难时期的互助精神。当地相关方对中国政府及中国驻柬埔寨大使馆提供的援助表示感谢。
📋 简要摘要 ▸
2026年8月3日,中国驻柬埔寨大使汪文斌前往柏威夏省特本棉吉县波昂甘寺安全中心,慰问因灾无法返家的民众并捐赠物资。此次行动旨在缓解当地民众生活困难,展现中柬两国深厚的“铁杆”友谊与人道主义关怀。
📋 完整原文 ▸
ឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម
(ខេត្តព្រះវិហារ) ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន និងកិច្ចសហប្រតិបត្តិការ«មិត្តភាព ដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការខ្វះខាតចំពោះមុខរបស់បងប្អូន។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈ ឯកឧត្តម Wang Wenbin និងសហការី នៃស្ថានទូតចិន ដែលបានចែករំលែកសេចក្តីស្រឡាញ់ ការចេះជួយគ្នាក្នុងគ្រាលំបាក និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia