由李苏帕勋爵创办的Ning Service Cambodia







类型other
地点金边
发布时间2026/11/22 20:45
详情描述
2026年11月22日,由李苏帕勋爵创办的Ning Service Cambodia在金边正式开业。该中心定位为柬埔寨首家且唯一一家获得官方授权的电动汽车技术与维护服务中心,旨在填补本地电动车售后服务体系的空白。
该中心的核心业务涵盖电动汽车的技术支持、故障诊断及电池维护。在技术支持方面,Ning Service Cambodia获得了全球动力电池龙头企业宁德时代(CATL)的技术赋能,配备了符合原厂标准的诊断设备与零配件。服务团队由经过专业培训的工程师组成,主要解决目前柬埔寨电动车市场在售后维修、电池检测及专业技术服务方面的痛点。
对于在柬埔寨使用电动汽车的车主而言,该中心的投入运营意味着车辆的售后保障将从非标准化的维修转向具备原厂技术背书的专业化服务。这对于保障车辆运行安全、延长电池使用寿命具有直接影响。
建议车主在进行车辆保养或维修前,先通过官方渠道核实您的车型是否在Ning Service的授权服务范围内,并确认其针对特定品牌或型号的保修政策,以确保能够享受符合原厂标准的售后服务。
📋 简要摘要 ▸
由李苏帕勋爵创办的Ning Service Cambodia正式开业,作为柬埔寨首家电动汽车技术与维护中心,旨在强化电动车售后服务体系。
📋 完整原文 ▸
**អ្នកឧកញ៉ា លី សុភ័ក្ត បើកសម្ពោធមជ្ឈមណ្ឌល Ning Service Cambodia ពង្រឹងប្រព័ន្ធសេវាកម្មយានយន្តអគ្គិសនីនៅកម្ពុជា**
**ភ្នំពេញ៖** នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី សុភ័ក្ត សមាជិកសមាគមឧកញ៉ាកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនូវ **Ning Service Cambodia** ដែលតាមការបញ្ជាក់របស់ក្រុមហ៊ុន គឺជាមជ្ឈមណ្ឌលផ្តល់សេវាកម្មបច្ចេកទេស និងថែទាំយានយន្តអគ្គិសនី ដែលទទួលបានសិទ្ធិផ្លូវការដំបូងគេ និងមានតែមួយគត់នៅកម្ពុជា។
ការបើកដំណើរការមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធសេវាកម្មក្រោយការលក់សម្រាប់យានយន្តអគ្គិសនីនៅកម្ពុជា ស្របពេលដែលការប្រើប្រាស់យានយន្តថាមពលស្អាតកំពុងមាននិន្នាការកើនឡើង និងតម្រូវឱ្យមានសេវាកម្មបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារខ្ពស់។
ក្នុងឱកាសនេះ អ្នកឧកញ៉ា លី សុភ័ក្ត បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនវិនិយោគលើគម្រោងនេះ ខ្ញុំបាទមានមោទនភាពចំពោះសមិទ្ធផលដែលយើងសម្រេចបាន។ ប៉ុន្តែអ្វីដែលសំខាន់ជាងមោទនភាព គឺការទទួលខុសត្រូវរយៈពេលវែងចំពោះអតិថិជន ទីផ្សារ និងការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា»។
Ning Service Cambodia គឺជាបុត្រសម្ព័ន្ធ និងជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកទេសផ្លូវការរបស់ Ning Service ដែលផ្តោតលើសេវាកម្មថែទាំអាគុយ និងយានយន្តអគ្គិសនី ក្រោមការគាំទ្របច្ចេកវិទ្យាពីក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងឧស្សាហកម្មអាគុយសម្រាប់យានយន្តអគ្គិសនី។
ដោយមើលឃើញពីកំណើននៃទីផ្សារយានយន្តអគ្គិសនីនៅកម្ពុជា និងតម្រូវការកាន់តែខ្ពស់លើសេវាកម្មបច្ចេកទេសក្រោយការលក់ (After-Sales Service) អ្នកឧកញ៉ា លី សុភ័ក្ត បានសម្រេចបោះទុនវិនិយោគនាំយក Ning Service មកកាន់ទីផ្សារកម្ពុជា ដើម្បីផ្តល់សេវាកម្មថែទាំ និងបច្ចេកទេសប្រកបដោយស្តង់ដារ និងបង្កើនទំនុកចិត្តជូនអ្នកប្រើប្រាស់យានយន្តអគ្គិសនី។
មជ្ឈមណ្ឌល Ning Service Cambodia ត្រូវបានបំពាក់ដោយឧបករណ៍ធ្វើរោគវិនិច្ឆ័យបច្ចេកទេសទំនើប គ្រឿងបន្លាស់តាមស្តង់ដាររោងចក្រ និងក្រុមវិស្វករ-បច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលតាមស្តង់ដារជំនាញ ដើម្បីផ្តល់សេវាថែទាំ និងជួសជុលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្ត។
លើសពីការផ្តល់សេវាកម្មដល់អតិថិជន ការវិនិយោគលើមជ្ឈមណ្ឌលបច្ចេកទេសនេះ ក៏អាចរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការនាំចូលបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញបច្ចេកទេសក្នុងស្រុក និងការបង្កើតស្តង់ដារសេវាកម្មក្រោយការលក់ដែលកាន់តែមានវិជ្ជាជីវៈ។
សមិទ្ធផលរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ក្នុងការវិនិយោគលើ Ning Service Cambodia ក៏បានបង្ហាញពីការចូលរួមរបស់ធុរជនខ្មែរ ក្នុងការនាំយកបច្ចេកវិទ្យា និងសេវាកម្មទំនើបមកកាន់ទីផ្សារកម្ពុជា ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ការដឹកជញ្ជូនបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្នុងនាមជាស្ថាប័នតំណាងឱ្យធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា តែងគាំទ្រ និងលើកទឹកចិត្តដល់សមាជិក ក្នុងការបន្តវិនិយោគលើវិស័យដែលមានសក្តានុពល បច្ចេកវិទ្យាថ្មី នវានុវត្តន៍ និងសេវាកម្មដែលបង្កើតតម្លៃបន្ថែម ដើម្បីចូលរួមបង្កើតការងារ ពង្រឹងសមត្ថភាពវិស័យឯកជន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ និងចីរភាព៕
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)