普隆班节返乡高峰开启 政府提供免费巴士服务






类型交通
地点金边
有效日期2026-10-13
发布时间2026/10/09 11:42
详情描述
普隆班节返乡高峰于今日正式开启,大批民众从金边出发前往全国各省。为减轻民众出行负担,柬埔寨政府提供免费巴士服务,保障民众平安返乡与家人团聚。
此次免费巴士服务为期5天,时间为2026年10月9日至10月13日。该服务覆盖前往各省的往返行程,金边市内共设有5个指定乘车点供民众使用。
对于尚未出发的民众,可在服务期间继续选择乘坐免费巴士。柬埔寨参议院主席洪森向返乡民众致以节日祝福,祝愿大家旅途平安,并享受与家人团聚的时光。
📋 简要摘要 ▸
普隆班节返乡高峰今日开启,政府提供5天免费巴士服务(10月9日至13日),覆盖全国多个省份,助力民众平安返乡。
📋 完整原文 ▸
ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ប្រជាពលរដ្ឋ នាឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយបានចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់សេវាកម្មដឹកជញ្ជូនរថយន្តក្រុងមិនគិតថ្លៃ តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុខភាព និងសុខសុវត្ថិភាព។
ចំណែក ប្រជាពលរដ្ឋដែលមិនទាន់បានធ្វើដំណើរនៅថ្ងៃនេះ គឺអាចនឹងបន្តធ្វើដំណើរនៅថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ផងដែរ ដែលសេវាកម្មនេះ គឺមានរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ទៅតាមបណ្តាខេត្តផ្សេង តាមរយ:ទីតាំង ៥ ដូចមានក្នុងសេចក្តីជូនដំណឹងសម្រាប់ទាំងការចាកចេញ និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនពរដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច៕