不要忘记家中的“神”:父母即是佛
| 子分类 | 综合资讯 |
| 发布时间 | 2026-04-03 11:28 |
详情描述
柬埔寨佛教教育组织创始人Hak Sienghai法师在接受采访时表示,在柬埔寨传统中,父母就是家中的神,孝顺父母比向外祈求神灵更能带来福报。
កុំភ្លេចទេវតានៅផ្ទះ
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិកអង្គការព្រះពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានផ្តល់បទសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗ អំពីតួនាទីសាសនា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ។
ព្រះអង្គ ហាក់ សៀងហៃ មានសង្ឃដីកាថា នៅក្នុងព្រះពុទ្ធសាសនា មាតាបិតា គឺជាបុព្វទេវា គឺជាទេវតាខាងដើម។ ដូច្នេះការមើលថែ និងដឹងគុណមាតាបិតា អ្នកដែលបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាយើងវិញនោះ ជារមែងកើតនូវសិរីសួស្តី។
ព្រះអង្គ ហាក់ សៀងហៃ មានសង្ឃដីកាដូច្នេះ៖ «ពេលខ្លះយើងរំពឹងតែរឿងទេវតាខាងក្រៅ ប៉ុន្តែក្នុងប្រពៃណីខ្មែរយើង យើងតែងនិយាយថា ឪពុកម្តាយគឺជាព្រះ ឪពុកម្តាយគឺជាទេវតា។ តាមពិតយើងមិនចាំបាច់រកទេវតាឯណាទេ ចង់និយាយថា យើងមិនបាច់ទៅបន់ស្រន់ បួងសួងទេវតាឯណាទេ យើងថែរក្សាតែទេវតាក្នុងផ្ទះរបស់យើងឱ្យបានល្អ គឺសិរីសួស្តី ណាស់ទៅហើយ។»។