柬埔寨卫生部讨论“全民健康覆盖知识中心”优先行动计划

分类公共卫生
事件时间2026年4月1日下午
地点金边
来源柬埔寨卫生部
发布时间2026/04/02 14:58

详情描述

卫生部国务秘书主持会议,讨论2026年“全民健康覆盖知识中心”优先行动计划及全民健康覆盖福利包的实施方案。
📋 完整原文 ▸
កិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពជាអាទិភាពនៃកម្មវិធី “UHC Knowledge Hub” សម្រាប់ប្រទេសកម្ពុជា —— រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាផែនការសកម្មភាពជាអាទិភាពសំរាប់ឆ្នាំ ២០២៦ ដែលនឹងត្រូវអនុវត្តក្រោមកម្មវិធី “UHC Knowledge Hub”។ កិច្ចពិភាក្សានេះ បានផ្តោតលើជំហានសំខាន់ៗ និងវិធីសាស្រ្តក្នុងការកំណត់កញ្ចប់តាវកាលិកសម្រាប់ការគ្របដណ្តប់សុខភាពជាសកល (UHC Benefit Packages) ដែលផ្តោតលើសេវាសុខាភិបាល ជាអាទិភាព សម្រាប់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជាដែលលក្ខណៈសារវ័ន្ត និងគ្រប់ជ្រុងជ្រោយទៅតាមកម្រិតនៃការថែទាំ និងព្យាបាល។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល នាយកដ្ឋានសហប្រតិបត្តិការគូភាគី លេខាធិការដ្ឋានអនុគណៈកម្មការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក និងអ្នកជំនាញ នៃធនាគារពិភពលោក។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)