劳工部慰问柴桢省车祸工人 18人受伤获赠慰问金



分类社会新闻
事件时间2026-06-05
地点柴桢省
来源柬埔寨劳工部
发布时间2026/06/05 22:04
详情描述
2026年6月5日,柬埔寨劳工部国务秘书莫万纳代表劳工部部长兴索,前往柴桢省慰问18名遭遇车祸的工人。
此次事故发生于6月4日上午,地点位于柴桢省隆杜县斯瓦杰乡米拉村。事故共造成18名工人受伤,其中包括11名女性。
目前,伤者分别在两家医院接受治疗。其中5名重伤者(含3名女性)被送往柴桢省立医院,另有13名轻伤者(含9名女性)在隆杜县医院接受护理。
慰问期间,莫万纳向每位受伤工人发放了慰问金及水果,以缓解其治疗期间的经济压力。劳工部表示,将通过国家社会保障基金(NSSF),确保受伤工人获得符合法律规定的医疗救助及相关工伤福利。
📋 简要摘要 ▸
6月5日,劳工部国务秘书莫万纳代表部长兴索,前往柴桢省慰问18名遭遇车祸的工人。目前5名重伤者在省立医院治疗,13名轻伤者在县级医院接受护理。劳工部已发放慰问金,并承诺通过国家社会保障基金(NSSF)提供后续医疗保障及相关福利。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខកម្មករនិយោជិត ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនបងប្អូនកម្មករកម្មការិនីចំនួន ១៨ នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១១ នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ស្ថិតនៅភូមិម្រាគ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
បច្ចុប្បន្ន កម្មករកម្មការិនីទាំងអស់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួនពីរទីតាំង ដោយក្នុងនោះមានអ្នករងរបួសធ្ងន់ចំនួន ៥ នាក់ (រួមមានស្ត្រី ៣ នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងអ្នករងរបួសស្រាលចំនួន ១៣ នាក់ (ដែលមានស្ត្រី ៩ នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករំដួល។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម ម៉ម វណ្ណៈ បានពាំនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី រួមមានផ្លែឈើ ១ កន្ត្រក និងថវិកាមួយចំនួន ផ្តល់ជូនដល់កម្មករកម្មការិនីម្នាក់ៗ ដើម្បីជួយសម្រាលការលំបាកក្នុងអំឡុងពេលសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវក្តីអាណិតអាសូរ និងជូនពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ឆាប់បានជាសះស្បើយពីរបួស ដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារ និងប្រកបការងារវិញដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ ក្រសួងការងារ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នឹងបន្តជួយដោះស្រាយ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់ជនរងគ្រោះ ស្របតាមច្បាប់ និងរបបសន្តិសុខសង្គមជាធរមាន៕
#MLVT #HENGSour