卫生部官员视察奥多棉吉省转诊医院并指导医疗质量提升







分类政务新闻
事件时间2026年4月9日至10日
地点奥多棉吉省
来源柬埔寨卫生部
发布时间2026/04/12 08:33
详情描述
卫生部官员于4月9日至10日视察奥多棉吉省转诊医院,重点检查医疗服务流程、技术支持及医院内部管理,并强调提升医护人员的团结与服务意识。
📋 完整原文 ▸
សកម្មភាពចុះអភិបាលគាំទ្រ និងពង្រឹងគុណភាពសេវាសុខាភិបាល ជុំទី១ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ
——
ខេត្តឧត្តរមានជ័យ៖ ពីថ្ងៃទី៩ ដល់ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលគាំទ្រ និងដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការចុះគាំទ្រនិងអភិបាលនេះ គឺសំដៅលើការគាំទ្របច្ចេកទេស ពិនិត្យផែនការសកម្មភាព និងដំណើរការនៃការបម្រើសេវាជាក់ស្តែង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ ពិសេសផ្តោតទៅលើប្រព័ន្ធបដិសណ្ឋារកិច្ច មគ្គុទេសក៍ និងការចុះឈ្មោះ ដើម្បីបង្កជាលក្ខណៈងាយស្រួលដល់ពលរដ្ឋ ដែលអញ្ជើញមកទទួលសេវារបស់មន្ទីពេទ្យ ហើយឯកឧត្តមក៏បានលើកឡើងអំពីសារៈប្រយោជន៍នៃសាមគ្គីភាពផ្ទៃក្នុងរបស់មន្ត្រី និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់មន្ទីពេទ្យផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងល្អ នាពេលកន្លងមកប្រកបដោយស្មារតីលះបង់ និងទទួលខុសត្រូវខ្ពស់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)