德崇扶南运河项目第二标段正式开工

分类国家工程
事件时间2026年4月11日
地点柬埔寨
来源洪玛尼官方频道
发布时间2026/04/11 22:17
详情描述
德崇扶南运河第二标段于2026年4月11日正式开工,该项目旨在构建连接内河与海运的历史性航道,提升国家物流运输能力。
📋 完整原文 ▸
គម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ មេសា ២០២៦នេះ
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ មេសា ២០២៦នេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា "ឧត្តមនិយម" ផលប្រយោជន៍ជាតិ និងប្រជាជន។ គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្របច្ចេកទេស និងថវិកា។ 👉🏻[អានបន្ត…](https://www.facebook.com/share/1CHhWyAesm/?)
**Join-> **[**Gazette ប្រជាជន**](https://www.facebook.com/gazettepeople)