西港省立医院升级项目获中方技术支持 卫生部推进设计优化










分类医疗
地点金边
来源柬埔寨卫生部
发布时间2026/10/17 12:35
详情描述
2026年10月16日上午,柬埔寨卫生部国务秘书兼西港省立医院升级项目负责人尤·桑巴(Youk Sambath),在金边主持召开会议,与中国IPPR国际工程公司专家组就该援建项目的进展及设计方案优化进行讨论。
中国IPPR国际工程公司代表在会上介绍了项目进度及新版设计方案。优化方案重点涵盖了建筑与地形的适配性、院区出入口及交通流线布局、现有大型树木的保留以及绿化空间的提升。在医疗功能布局方面,新方案详细规划了门诊部、手术室、重症监护室(ICU)、医学影像科及相关配套服务设施。
尤·桑巴在会上要求对相关基础设施进行细致评估,以确保新大楼建成后能够有效支撑各项医疗服务。该项目旨在通过改善医疗基础设施,提升西港及周边地区的医疗服务能力。
出席会议的人员还包括柬埔寨卫生部国务秘书兼项目经理宋·温塔(Sung Vinntak),以及来自卫生部下属医疗服务、健康保护、国际合作、财务、采购等部门的代表,国家公共卫生研究所代表,以及西港省卫生局和西港省立医院的相关负责人。
📋 简要摘要 ▸
卫生部国务秘书与中国IPPR国际工程公司专家举行会议,就西港省立医院升级项目的建筑设计方案进行优化讨论。该项目为中方援建,旨在提升西港医疗服务能力。
📋 完整原文 ▸
កិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញចិន ស្តីពីវឌ្ឍនភាព និងការកែលម្អប្លង់រចនាគម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
——
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញចិននៃក្រុមហ៊ុន China IPPR International Engineering Co., Ltd. (IPPR) ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាកែសម្រួលប្លង់រចនាគម្រោង ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ តំណាងក្រុមអ្នកជំនាញចិនបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពគម្រោង និងសំណើប្លង់រចនាថ្មី ដែលផ្តោតលើការរចនាឱ្យត្រូវទៅតាមសណ្ឋានដី កែលម្អទីតាំង ការរៀបចំច្រកចេញចូល និងប្រព័ន្ធចរាចរណ៍ក្នុងបរិវេណមន្ទីរពេទ្យ ការរក្សាដើមឈើធំៗ និងការបង្កើនលំហបៃតង។ ទន្ទឹមនេះ ភាគីចិនក៏បានបង្ហាញអំពីការរៀបចំមុខងារសេវាសុខាភិបាលក្នុងអគារថ្មី រួមមានផ្នែកពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ និងផ្នែកប្រពោធនកម្ម (ICU) ផ្នែកសេវារូបភាពវេជ្ជសាស្ត្រ និងសេវាគាំទ្រនានា។
លោកជំទាវរដ្ឋលេខាធិការ ក៏បានណែនាំឱ្យពិនិត្យលម្អិតលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីធានាឱ្យអគារថ្មី អាចគាំទ្រសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព។
គម្រោងនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងតំបន់ជុំវិញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង ឯកឧត្តម លោក លោកស្រី តំណាងនាយកដ្ឋានសេវាសុខភាព នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានហិរញ្ញវត្ថុ អង្គភាពលទ្ធកម្ម វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)