新闻部长夫人慰问3名退休新闻官员








分类社会
事件时间2026-10-30
地点金边
来源柬埔寨通讯社
发布时间2026/10/30 14:21
详情描述
据柬新社10月30日报道,柬埔寨妇女和平与发展协会新闻部分会名誉主席杜西里拉塔娜(新闻部长涅帕达夫人)代表部长走访慰问3名新闻部退休公务员,其中包括原AKP总局的伦本通、原广播电视总局的胶卡洛等,并发放慰问物资。
📋 完整原文 ▸
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខនិវត្តជនជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប
AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦--
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) អញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មានចំនួន៣រូប រួមមាន លោក ឡឹង ប៊ុនថន បម្រើការនៅអគ្គនាយកដ្ឋានAKP លោក កែវ កាឡូ បម្រើការនៅអគ្គនាយកដ្ឋានទ.ទ.ក និងលោក អេង ភិរុណ បម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
បន្ទាប់ពីការចុះសួរសុខទុក្ខនិវត្តជនរួចមក លោកជំទាវ បានបន្តអញ្ជើញទៅប្រគល់ថវិកាជូន ក្រុមគ្រួសារសពលោក ប៉ាន់ វុទ្ធី អតីតមន្រ្តីបម្រើនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ដែលបានទទួលមរណភាព ផងដែរ។
រូបថត៖ ឡាយ សារ៉ុម
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia