柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门

柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门
1/8
分类教育
事件时间2026-09-24
地点上海
来源柬埔寨劳工部
发布时间2026/09/24 17:24

详情描述

2026年9月22日至24日,柬埔寨劳工部部长亨索率团赴中国上海,出席“世界技能上海2026”活动及相关会议。期间,亨索分别与芬兰教育部长安德斯·阿德勒克鲁茨(Anders Adlercreutz)及法国职业教育、培训与实习事务部长级代表萨布丽娜·鲁巴什(Sabrina Roubache)举行双边会谈,旨在深化职业技术教育与培训(TVET)合作,提升人力资源质量以适应市场需求。 在与芬兰教育部长会谈时,双方探讨了推进TVET项目的实施路径。双方达成共识,建议合作初期先由两国培训机构与私营企业建立伙伴关系,待条件成熟后,再进一步提升至政府间全面合作层面。 在与法国代表会谈中,亨索回顾了柬法在TVET及人力资源开发领域的长期合作,并特别提及法国开发署(AFD)所发挥的作用。双方强调,在当前劳动力市场快速变化的背景下,加强技能培训至关重要。亨索表示,柬方愿与法方进一步扩大合作范围,重点提升建筑、农业及食品行业的专业技能。 法国代表萨布丽娜·鲁巴什对柬埔寨将于2026年11月主办第20届法语国家首脑会议表示祝贺。双方期望在会议期间签署谅解备忘录,以进一步巩固在TVET、实习项目及技能交流方面的合作关系。
📋 简要摘要 ▸
柬埔寨劳工部部长亨索在上海出席活动期间,与芬兰及法国教育部门代表会谈,旨在加强职业技术教育与培训(TVET)合作,提升人力资源质量。
📋 完整原文 ▸
កម្ពុជា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្មវិធី TVET ជាមួយហ្វាំងឡង់ និងបារាំង ដើម្បីអភិវឌ្ឍធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារការងារ (ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម Anders Adlercreutz រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វាំងឡង់ និងលោកជំទាវ Sabrina Roubache រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកការអប់រំវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារ នៃសាធារណរដ្ឋបារាំងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” នាថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបជាមួយ ឯកឧត្តម Anders Adlercreutz នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះគួរចាប់ផ្តើមពីកម្រិតនៃភាពជាដៃគូ រវាងគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានឯកជននៃប្រទេសទាំងពីរ នៅមុនពេលឈានដល់កិច្ចសហប្រតិបត្តិការពេញលេញរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលអនាគត។ ដោយឡែក នៅក្នុងជំនួបជាមួយលោកជំទាវ Sabrina Roubache នៅថ្ងៃដដែលនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-បារាំង ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍកម្មវិធី TVET ការអភិវឌ្ឍជំនាញ និងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ឯកឧត្តមបានលើកឡើងថា ជំនួបនៅក្នុងព្រឹត្តិ​ការណ៍ដ៏សំខាន់នេះគឺពិតជាសមស្រប និងទាន់ពេលវេលា ខណៈប្រទេសទាំងពីរកំពុងខិតខំរៀបចំយុវជន និងកម្លាំងពលកម្មឱ្យត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងតម្រូវការជំនាញ និងទីផ្សារការងារដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបារាំងក្នុងការបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពធន់បន្ថែមទៀត ដូចជាក្នុងវិស័យកសិកម្ម និងចំណីអាហារជាដើម។ ជាការឆ្លើយតប លោកជំទាវ Sabrina Roubache បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដោយលោកជំទាវសង្ឃឹមថា ភាគីទាំងពីរនឹងអាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដើម្បីពង្រឹងភាពជាដៃគូលើវិស័យ TVET កម្មវិធីហ្វឹកហាត់ការងារ និងការផ្លាស់ប្តូរជំនាញ ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម និងចំណីអាហារ ជាដើម៕ #MLVT #HENGSour