实居省越南男子遭车撞墙身亡 妻子称涉毒品






分类治安
事件时间2026-10-31 14:30
地点实居省巴塞县
来源CN123
发布时间2026/11/01 17:50
详情描述
2026年10月31日下午2时30分,实居省巴塞县帕里棉吉乡特梅村一处民宅前发生争执,一名52岁越南籍男子被一辆白色丰田Alphard撞压至房屋玻璃门墙,当场死亡。
巴塞县警察局初步报告显示,死者为Than Din,男,52岁,越南籍。警方锁定嫌疑人为Tith Thearith,男,43岁,居住在金边,另有同伙一人。两人当时乘坐白色丰田Alphard,挂柬埔寨车牌518。事发前,嫌疑人与同伙到死者家中,双方发生争吵和肢体冲突,随后Tith Thearith上车驾车撞向死者,致其当场死亡,涉案人员驾车逃离。
死者妻子向警方称,此前有一个行李箱从泰国寄到她家,丈夫打开检查后发现她所称的毒品,并将这些物质拿去焚烧。她认为焚烧行为可能引发后续冲突。警方尚未正式确认毒品说法及作案动机,正核实行李箱内物质来源,并继续调查案件真实起因。
巴塞县警方与帕里棉吉乡警察局已到场封锁、收集证据。读者如掌握涉案车辆或人员线索,可向当地警方提供;遇到可疑包裹或不明物质,应报警处理,不宜自行焚烧。
📋 简要摘要 ▸
10月31日下午2时30分,实居省巴塞县一处民宅前发生争执,一名越南籍男子被一辆丰田Alphard撞压至房屋玻璃门墙,当场身亡。据巴塞县警察局初步报告,死者妻子称起因是把行李箱中的毒品拿去焚烧。警方表示正核实涉案物质来源及案件真实动机,相关责任人将依法处理。
📋 完整原文 ▸
ព័ត៌មានលម្អិត៖ បុរសជនជាតិវៀតណាមម្នាក់ស្លាប់ ក្រោយត្រូវរថយន្ត Toyota Alphard បុកផ្ទប់នឹងជញ្ជាំងផ្ទះ ខណៈភរិយាអះអាងថា មូលហេតុផ្តើមពីការយកគ្រឿងញៀនក្នុងវ៉ាលីទៅដុតចោល
(កំពង់ស្ពឺ)៖ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវបានបុរសម្នាក់បើករថយន្តម៉ាក Toyota Alphard បុកផ្ទប់នឹងជញ្ជាំងទ្វារកញ្ចក់ផ្ទះ បន្ទាប់ពីមានជម្លោះប្រតាយប្រតប់គ្នា នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
របាយការណ៍ដដែលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាន់ ឌិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម។ ចំណែកបុរសដែលសមត្ថកិច្ចកំណត់អត្តសញ្ញាណជាជនសង្ស័យមានឈ្មោះ ទិត្យ ធារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងមានបក្ខពួកម្នាក់ទៀត។ អ្នកទាំងពីរបានធ្វើដំណើរតាមរថយន្តម៉ាក Toyota Alphard ពណ៌ស ពាក់ស្លាកលេខ កម្ពុជា 518។
តាមរបាយការណ៍បឋម មុនពេលកើតហេតុ ជនសង្ស័យនិងបក្ខពួកបានទៅជួបជនរងគ្រោះនៅផ្ទះ រួចក៏មានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នាមួយសន្ទុះ បន្ទាប់មក ជនសង្ស័យឈ្មោះ ទិត្យ ធារិទ្ធ បានឡើងបើករថយន្តបុកជនរងគ្រោះផ្ទប់នឹងជញ្ជាំងទ្វារកញ្ចក់ បណ្តាលឱ្យស្លាប់ភ្លាមៗក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់។
ចំណែកមូលហេតុនៃជម្លោះ ភរិយាជនរងគ្រោះបានបំភ្លឺថា កន្លងមក មានការផ្ញើវ៉ាលីមួយពីប្រទេសថៃមកទុកនៅផ្ទះរបស់នាង តាមការរៀបរាប់របស់នាង ស្វាមីបានបើកវ៉ាលីពិនិត្យ ហើយបានប្រទះឃើញសារធាតុដែលនាងអះអាងថាជាគ្រឿងញៀននៅខាងក្នុង បន្ទាប់មក ស្វាមីរបស់នាងបានយកសារធាតុទាំងនោះទៅដុតចោល។
ភរិយាជនរងគ្រោះបានអះអាងបន្តថា ក្រោយពីស្វាមីបានយកសារធាតុទាំងនោះទៅដុតចោល ក៏មានហេតុការណ៍ជម្លោះកើតឡើង ហើយបុរសដែលនាងសង្ស័យខាងលើបានបើករថយន្តបុកសម្លាប់ស្វាមីរបស់នាងតែម្តង។
នាងសង្ស័យថា ការដុតចោលសារធាតុទាំងនោះអាចជាមូលហេតុនាំឱ្យកើតមានអំពើហិង្សានេះ។ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភារីមានជ័យ ចុះពិនិត្យ និងហ៊ុំព័ទ្ធកន្លែងកើតហេតុ ព្រមទាំងប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។
យ៉ាងណាក៏ដោយ ការអះអាងរបស់ភរិយាជនរងគ្រោះអំពីគ្រឿងញៀន និងមូលហេតុនៃការសម្លាប់នេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ សមត្ថកិច្ចត្រូវការស្រាវជ្រាវបន្ថែម ដើម្បីផ្ទៀងផ្ទាត់ប្រភពសារធាតុក្នុងវ៉ាលី និងមូលហេតុពិតប្រាកដនៃអំពើឃាតកម្មនេះ។សាធារណជនកំពុងរង់ចាំលទ្ធផលនៃការស្រាវជ្រាវ ដើម្បីឱ្យការពិតត្រូវបានបង្ហាញ និងអ្នកដែលមានការពាក់ព័ន្ធត្រូវទទួលខុសត្រូវតាមច្បាប់៕