柬埔寨税务总局与电子及电气产品制造协会举办税务研讨会

分类经济
事件时间2026年3月30日
地点金边酒店
来源柬埔寨税务局
发布时间2026/03/31 09:02

详情描述

税务总局与CETMA协会联合举办关于电子及电气制造企业税务义务的研讨会,旨在向相关企业普及税务法规。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយ សមាគមផលិតគ្រឿងអេឡិចត្រូនិក និង បច្ចេកវិទ្យាកម្ពុជា (CETMA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចសារពើពន្ធរបស់ រោងចក្រសហគ្រាសផលិតគ្រឿងអេឡិចត្រូនិក និងអគ្គិសនី” ក្រោមអធិបតីភាព​ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ឈុយ ហ្វង់ ប្រធានសមាគម CETMA ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ និងថ្នាក់ដឹកនាំសមាគម ព្រមទាំងវត្តមានចូលរួមរបស់ អភិបាល បណ្ណាធិការ និងតំណាងក្រុមហ៊ុន ជាសមាជិកនៃសមាគម សរុបប្រមាណ **៥៥ រូប**។ សូមអរគុណ https://www.facebook.com/share/p/1Aw8sVk4pk/ —————————— 👉🏻Follow us [Facebook](https://www.facebook.com/cambodiataxation/) | [YouTube](https://youtube.com/c/GeneralDepartmentoftaxationCambodia) | [Instagram](https://www.instagram.com/gdtcambodia/) | [Telegram |](https://t.me/gdtcambodianews) [Website ](https://www.tax.gov.kh/)📲ទាញយកកម្មវិធីពន្ធដារ [iOS](https://itunes.apple.com/kh/developer/general-department-of-taxation/id923910706) | [Android](https://play.google.com/store/apps/developer?id=General+Department+of+Taxation+%28Cambodia%29) 💬[ជជែកជាមួយ e-Tax Services!](https://t.me/gdtetaxservice)