柬埔寨将于9月23日举办打击网诈国际会议






分类政务
事件时间2026-09-23 09:00
地点金边
来源CN123
发布时间2026/09/18 22:16
详情描述
柬埔寨政府将于2026年9月23日至24日在金边举办“打击网络诈骗国际会议”。此次会议旨在联合国际力量,共同探讨切断网络诈骗产业链的有效途径。届时,将有来自20多个国家的代表及3个国际组织出席。
柬埔寨新闻部部长内帕特拉在9月18日的新闻发布会上表示,柬埔寨作为东道国,旨在通过此次会议展现打击网络诈骗的政治意愿。他指出,网络诈骗是全球性的跨国犯罪挑战,柬埔寨自身也是受害者,目前正与中国、美国、韩国、日本、澳大利亚及东盟各国开展密切合作,以根除此类犯罪。
柬埔寨内阁办公厅国务秘书兼内容小组委员会副主席莫占苏塔表示,网络诈骗具有跨国组织犯罪的复杂性,会议将汇集各国高级官员、政策制定者及执法人员,共同商讨应对策略。会议的三大核心目标包括:深入了解网络诈骗犯罪的演变趋势、加强跨国执法合作,以及交流各国在打击行动中的经验与教训。
柬埔寨信息技术中心秘书长海马卡拉指出,当前网络诈骗犯罪已与人口贩运及洗钱犯罪紧密关联。
据官方统计,自2025年7月至2026年8月,柬埔寨执法部门对830多处可疑地点进行了调查,并成功查处663处地点,其中包括86处大型网络诈骗窝点,累计驱逐超过2万名涉案外籍嫌疑人。
📋 简要摘要 ▸
柬埔寨政府将于9月23日至24日在金边举办打击网络诈骗国际会议,届时将有20多个国家及3个国际组织代表出席,共同探讨切断网诈产业链。
📋 完整原文 ▸
**(ភ្នំពេញ)៖ **រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីឆន្ទៈនយោបាយដ៏មុតមាំ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបើកចំហយ៉ាងទូលំទូលាយ និងអំពាវនាវឱ្យមានសកម្មភាពរួមគ្នារបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះបញ្ហានេះគឺជាការប្រឈមរួមទាំងនៅក្នុងតំបន់ និងលើពិភពលោក។ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាទទួលស្គាល់ថា ការឆបោក Online Scams គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោករួមមាន៖ ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
ដោយឡែកលោក ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលព័ត៌មានវិទ្យា បានលើកឡើងថា បច្ចុប្បន្ន បទល្មើសបច្ចេកវិទ្យាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបទល្មើសធ្ងន់ធ្ងរចំនួនបីផ្សេងទៀត រួមមាន ការជួញដូរមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។
ជាមួយគ្នានេះ លោក ម៉ុក ច័ន្ធសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអនុគណៈកម្មាធិការខ្លឹមសារ បានឱ្យដឹងថា បញ្ហាបទល្មើស Online Scams ជាបញ្ហាស្មុគ្រស្មាញប្រទាក់ក្រឡា បណ្តាញអង្គការចាត់តាំងពីប្រទេសមួយទៅប្រទេសមួយទៀត ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន។
លោកថាហេតុនេះហើយទើបប្រមុខរាជដ្ឋាភិបាលសម្រេចរៀបចំជាសន្និសីទ្ធអន្តរជាតិនេះឡើង ដើម្បីប្រមូលនូវមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្រ្តីអនុវត្តន៍ច្បាប់ មកអង្គុយជាមួយគ្នា ធ្វើការពិភាក្សា និងការលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
អនុប្រធានអនុគណៈកម្មាធិការខ្លឹមសាររូបនេះ បានបន្ដថា ការរៀបចំនេះទៀតក៏មានការសហការគាំទ្រពីបណ្តាអង្គការអន្តរជាតិចំនួន៣ទៀតផងដែរ។
លោកបានបន្ថែមថា៖ «គោលបំណងនៃការធ្វើសន្និសីទនេះដែរមានចំនួន៣ ពោលគឺ ទី១. ស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញដ៏ឆាប់រហ័ស នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,ទី២. បង្កើនកិច្ចសហប្រតិបត្តិការពីព្រោះជាបទល្មើសឆ្លងដែនមិនអាចប្រទេសណាមួយធ្វើតែឯងបានទេ។ចំណែក ទី៣. គឺការចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការនីមួយៗ។ សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
គួរជម្រាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ៕