柬埔寨国防部发布官方通告,详细说明东盟观察团对班迭棉吉省边境









分类国防
事件时间2026-09-16
来源CN123
发布时间2026/09/17 12:15
详情描述
2026年9月17日,柬埔寨国防部发布官方通告,就东盟观察团考察班迭棉吉省边境难民营一事进行说明。
2026年9月16日下午16时22分,柬埔寨协调小组陪同菲律宾武装部队副监察长安特罗·S·纳西斯(ANTERO S. NARCISE PN (M))准将及东盟驻柬埔寨观察团,前往班迭棉吉省边境难民营进行实地考察。
目前该难民营内共有3,318户家庭,总计13,259名柬埔寨民众。由于房屋在空袭及炮击中损毁,加之边境地区被泰国军队非法占领,上述民众目前仍无法返回家园。
柬埔寨方面表示,欢迎菲律宾作为东盟轮值主席国及东盟观察团在监督停火协议执行、建立双方互信方面发挥作用。此次实地考察使观察团直观了解了柬埔寨平民面临的人道主义影响。柬方强调,根据2025年12月27日柬泰边境总委员会(GBC)第三次特别会议联合声明第四点,柬泰陆地边界联合勘界委员会(JBC)需尽快启动勘界工作,以确保柬埔寨平民能够安全、有尊严地返回家园。
📋 简要摘要 ▸
柬埔寨国防部发布官方通告,详细说明东盟观察团对班迭棉吉省边境难民营的考察情况,强调柬方在协调工作中的透明度。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី **ANTERO S. NARCISE PN (M)** អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅពុំទាន់អាចវិលចូលទៅរស់នៅក្នុងលំនៅដ្ឋានពួកគាត់វិញបាននៅឡើយ ដោយសារផ្ទះសម្បែងរបស់គាត់ត្រូវបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។
កម្ពុជាស្វាគមន៍តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ការគាំទ្រការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងភាគីកម្ពុជា-ថៃ។ សូមគូសបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ដោយផ្ទាល់របស់ឧត្តមសេនីយ៍ត្រី **ANTERO S. NARCISE PN (M) **និងក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅជំរំជនភៀសសឹកខាងលើ ក៏បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦