洪玛尼将后方民众的祝福带给前线官兵

分类社会新闻
事件时间柬埔寨新年期间
地点柬埔寨边境
来源新新报
发布时间2026/04/02 11:58

详情描述

副首相兼柬埔寨青年联合会主席洪玛尼,将民众手写的慰问信、物资及“一万条水布”活动筹集的物资送往边境前线官兵。
📋 完整原文 ▸
លោក ហ៊ុន ម៉ានី យកសារជូនពរពីជួរក្រោយទៅឱ្យកងទ័ពជួរមុខ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយកសារលើកទឹកចិត្ត និងសារជូនពរសរសេរដោយដៃពីពលរដ្ឋជួរក្រោយទៅឱ្យកងកម្លាំងជួរមុខ ដែលកំពុងឈរជើងតាមព្រំដែន។ សារទាំងនេះជាពាក្យពេចន៍បង្ហាញពីអារម្មណ៍នឹករលឹក ការសួរសុខទុក្ខ ក្ដីបារម្ភ លើកទឹកចិត្ត ការគោរពដឹងគុណ និងជូនពរពីប្រជាជនខ្មែរផ្ញើទៅកាន់កងកម្លាំងដែលបន្តឈរជើងតាមព្រំដែន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្រៅពីនាំសាររបស់ទ័ពជួរក្រោយ លោក ម៉ានី ក៏បានយកស្បៀងមួយចំនួន និងក្រមាដែលទទួលបានយុទ្ធនាការ «១ម៉ឺនក្រមា» ទៅឱ្យកងកម្លាំងជួរមុខបន្ថែមផងដែរ។