卫生部督查磅清扬省医院 要求强化门诊服务

分类医疗卫生
事件时间2026-11-03
地点磅清扬省
来源柬埔寨卫生部
发布时间2026/11/04 14:56

详情描述

卫生部国务秘书通索坎于11月3日率队赴磅清扬省医院开展督导,实地检查门诊接诊与医疗服务质量,对医院近期改善给予肯定,并就服务能力建设、人员配置与流程优化提出具体要求,要求院方限期落实整改。
📋 完整原文 ▸
ការចុះពិនិត្យ និងការពង្រឹងគុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ —— ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្តាចារ្យ ថុង** **សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះបំពេញបេសកកម្មអភិបាលគាំទ្រ និងជំរុញការពង្រឹងគុណភាពសេវាថែទាំសុខភាព នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនាពេលកន្លងមក ដែលឃើញថាមានការរីកចម្រើន និងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងណែនាំបន្ថែមលើការងារសំខាន់ៗ រួមមាន៖ -ការពង្រឹងគុណភាព** **និងសមត្ថភាពសេវា៖ លើផ្នែកទទួលជំងឺក្រៅ OPD សង្គ្រោះបន្ទាន់ វះកាត់ និងអមវេជ្ជសាស្ត្រ។ -ការគ្រប់គ្រងរដ្ឋបាល** **និងឯកសារ៖ ធានាប្រព័ន្ធឯកសារអ្នកជំងឺ និងរដ្ឋបាលឱ្យមានរបៀបរៀបរយ និងសុក្រឹតភាព។ -ការគ្រប់គ្រងហិរញ្ញវត្ថុ៖ ប្រើប្រាស់ថវិកាដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាល និងបុគ្គលិកទាំងអស់ ដែលបាន និងកំពុងខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)