洪森回应国库资金充足 强调货币发行基于财政稳健
分类政治
事件时间2026-10-07
地点金边
来源新柬埔寨日报
发布时间2026/10/07 20:54
详情描述
2026年10月7日,柬埔寨参议院主席洪森通过社交媒体回应了近期关于政府财政状况的舆论质疑。洪森表示,针对海外部分政治人士关于政府因财政枯竭而发行新钞的言论,有必要进行澄清以避免民众产生误解。
洪森指出,目前柬埔寨国库现金储备超过25亿美元。政府每月用于支付薪资的支出约为2.3亿美元。在今年前9个月内,政府累计收入超过50亿美元,平均每月收入在5亿至6亿美元之间。该收入水平足以覆盖政府日常开支,并确保国库现金储备维持在不低于25亿美元的水平。他强调,政府发行新钞属于正常的货币流通管理范畴,并非因财政资金耗尽。
此外,洪森提及了近期在美国佛山寺(Wat Phnom Serei)筹集的资金,并呼吁海外人士将相关款项用于援助有需要的难民。他表示,后续将公布相关会议录音,内容涉及将原本用于援助难民的筹款转用于支持国内某政党的讨论。
洪森批评海外部分政治人士散布有关政府财政状况的不实信息。他表示,若政府财政确实枯竭,按照这些人士的逻辑,他们本应感到高兴,因为这可能导致政府倒台并为他们提供夺取权力的机会。
📋 简要摘要 ▸
洪森表示,柬埔寨国库拥有超过25亿美元储备,政府发行新钞并非财政枯竭,而是正常的货币流通管理,驳斥了海外舆论的恶意揣测。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារជាង ២,៥ពាន់លានដុល្លារ មិនមែនបោះក្រដាសប្រាក់ថ្មីព្រោះអស់លុយទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សម្តេច មិនចង់ឆ្លើយតបចំពោះការរិះគន់ពីអ្នកនយោបាយនៅក្រៅប្រទេសមួយចំនួននោះទេ ប៉ុន្តែសម្តេចយល់ថា ការមិនបកស្រាយអាចធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
តាមរយៈហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា កន្លងមក រាល់ពេលរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី តែងមានការលើកឡើងពីអ្នករិះគន់នៅក្រៅប្រទេសថា រាជរដ្ឋាភិបាលអស់លុយ ទើបត្រូវបោះក្រដាសប្រាក់ថ្មី។
សម្តេចតេជោបានបញ្ជាក់ថា តាមទិន្នន័យ សាច់ប្រាក់ក្នុងរតនាគារជាតិមានមិនតិចជាង ២,៥ពាន់លានដុល្លារ ខណៈការចំណាយលើបៀវត្សរ៍ប្រចាំខែមានប្រមាណ ២៣០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងរយៈពេល៩ខែ រាជរដ្ឋាភិបាលប្រមូលចំណូលបានជាង ៥ពាន់លានដុល្លារ ដែលជាមធ្យមប្រមាណ ៥០០ ទៅ ៦០០លានដុល្លារក្នុងមួយខែ។ សម្តេចថា ចំណូលនេះអាចគ្រប់គ្រាន់សម្រាប់ការចំណាយ និងអាចរក្សាសាច់ប្រាក់ក្នុងរតនាគារឱ្យនៅមិនក្រោម ២,៥ពាន់លានដុល្លារទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីថវិកាដែលបានរៃអង្គាសនៅវត្តភ្នំសេរី(វត្តខ្មែរនៅសហរដ្ឋអាមេរិច) ដោយអំពាវនាវឱ្យអ្នកនៅក្រៅប្រទេសយកថវិកាដែលប្រមូលបានទាំងនោះមកជួយជនភៀសសឹក ដែលសម្តេចថា ពលរដ្ឋកំពុងត្រូវការជំនួយ។
សម្តេចតេជោបានអះអាងបន្ថែមថា សម្តេចនឹងបង្ហោះសារសំឡេងពីកិច្ចប្រជុំមួយនៅពេលក្រោយ ដែលសម្តេចថា មានការពិភាក្សាអំពីការប្រើប្រាស់ថវិកាដែលរៃអង្គាសឡើងសម្រាប់ជួយជនភៀសសឹក ទៅជួយគណបក្សនយោបាយមួយនៅក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់អ្នកនយោបាយនៅក្រៅប្រទេសដែលសម្តេចចាត់ទុកថា បានផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។
នៅចុងបញ្ចប់ សម្តេចតេជោបានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលពិតជាអស់ថវិកាមែន នោះអ្នកនយោបាយនៅក្រៅប្រទេសគួរតែអបអរសាទរ ព្រោះតាមការលើកឡើងរបស់សម្តេច ស្ថានភាពបែបនេះអាចនាំឱ្យរាជរដ្ឋាភិបាលដួលរលំ និងផ្តល់ឱកាសឱ្យអ្នកទាំងនោះបានចូលកាន់អំណាច ដូចដែលពួកគេចង់បាន៕