卫生部近期在柏威夏省及马德望省医院开展AMS-HICAP研究
分类医疗
事件时间2026-09-03
地点柏威夏省
来源柬埔寨卫生部
发布时间2026/09/07 14:15
详情描述
2026年9月3日,柬埔寨卫生部副国务秘书兼AMS-HICAP研究项目咨询委员会成员亨苏提(Heng Sothy)教授,率队前往马德望省医院考察AMS-HICAP研究项目进展。该项目旨在通过规范化管理,减少社区获得性肺炎治疗中不合理的抗生素使用,提升医疗质量。
AMS-HICAP项目目前在全国六家医院同步开展。在马德望省医院的考察期间,项目核心团队向亨苏提教授汇报了近期工作进展,并就相关技术细节进行了深入讨论,以进一步优化项目执行效率。
来自柬埔寨卡尔梅特医院(Calmette Hospital)的技术团队在现场分享了针对社区获得性肺炎患者的诊断经验及抗生素规范化使用方案。同时,柬埔寨国家公共卫生研究所将持续根据项目需求,为各参与医院的执行团队提供专业培训支持。
亨苏提教授对各参与医院管理层及项目执行团队的工作表示认可,并强调了持续推进抗生素合理化使用的重要性,以确保该项目在提升肺炎治疗效果方面取得预期成果。
📋 简要摘要 ▸
卫生部近期在柏威夏省及马德望省医院开展AMS-HICAP研究项目,旨在规范社区获得性肺炎的抗生素使用,减少不合理用药。
📋 完整原文 ▸
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ សម្រាប់គម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត (AMS-HICAP) ស្តីពី «ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប សម្រាប់ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យ"។
——
ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវ AMS-HICAP បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំងប្រាំមួយ ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ។
ឯកឧត្តមសាស្ត្រាចារ្យរង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបង្គោលនៃគម្រោង AMS-HICAP នៅក្នុងមន្ទីរពេទ្យ ដោយនៅក្នុងកិច្ចប្រជុំនេះ មន្រ្តីបង្គោលបានធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងាររយៈពេលកន្លងមក រួមទាំងមានការពិភាក្សាលើការងារបច្ចេកទេសមួយចំនួនដើម្បីបន្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យរង បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្តល់ការគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារ ដែលបានអនុវត្តការងារនេះ និងកោតសរសើរដល់ក្រុមការងារដែលបានបន្តអនុវត្តការងារនេះបានយ៉ាងរលូន និងមានការប្រសើរឡើងជាបន្តបន្ទាប់ ហើយសូមឱ្យការងារ AMS-HICAP នេះសម្រេចបានជោគជ័យ និងសូមប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីនិរន្តរភាពនៃការប្រើប្រាស់ឱសថប្រឆាំងមេរោគបានសមស្រប។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបច្ចេកទេសដែលមកពីមន្ទីពេទ្យកាល់ម៉ែត បានចុះអនុវត្តផ្ទាល់ដោយចែករំលែកអំពីបទពិសោធក្នុងការធ្វើរោគវិនិច្ឆយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របទៅលើអ្នកជំងឺរលាកសួតដែលឆ្លងពីសហគមន៍ផងដែរ ចំណែកវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅតែបន្តរួមចំណែកក្នុងការបណ្តុះបណ្ដាល តាមតម្រូវការចាំបាច់របស់ក្រុមការងារក្នុងការអនុវត្ត AMS-HICAP។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)